header ads

Sponsor

ភ្នំពេញៈ រថយន្តកូរ៉េធុនធំមួយគ្រឿង ដឹកទឹកកកអនាម័យ យកទៅដាក់ឲ្យម៉ូយ សង្ស័យអ្នកបើកបរអត់ងងុយ ងោកមួយភាំង ក៏រេចង្កូតចូលទៅផ្លូវម្ខាងទៀត​ សំណាងម៉ូតូមួយគ្រឿងទៀតគេចផុត​ ទើបផ្អៀងរហូតក្រឡាប់តែម្ដង បណ្ដាលឲ្យបាក់ជញ្ជាំងនិងតំបូលរថយន្ត ចាក់ទឹកកកចោល​រាយប៉ាយ​ពេញផ្លូវ កាលពីវេលាម៉ោង៤៖២០នាទីទៀបភ្លឺ ឈានចូលថ្ងៃសុក្រ ទី៨​ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ជិតការដ្ឋានអាគារខ្ពស់ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីអ្នកបើកបររថយន្តដឹកទឹកកកខាងលើ បានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារ CAM POST​​ ថា នៅមុនពេលកើតហេតុ ​រូបគាត់បានបើករថយន្តកូរ៉េដឹកទឹកកកខាងលើ​ ពណ៌ស​ ពាក់ស្លាកលេខ កណ្ដាល​ 3A-1367 ដឹកទឹកអនាម័យ​ដុំ​ៗ និងល្អិតៗ ដែលច្រកបាវរួចហើយនោះ​ យកទៅដាក់ឲ្យម៉ូយនៅតាមកន្លែងផ្សេងៗ​ និងដេប៉ូផ្សេងៗ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែងងុយគេងហើយក៏ងោកមួយភាំង ទើបរេចង្កូតចូលទៅផ្លូវម្ខាងទៀត​ ហើយក៏មានម៉ូតូមួយគ្រឿងទៀតធ្វើដំណើរពីជើងមកត្បូងដែរ តែចេះអ្នកបើកម៉ូតូគេចផុត ហើយរថយន្តបានផ្អៀងរហូតក្រឡាប់តែម្ដង បណ្ដាលឲ្យបាក់ជញ្ជាំងរថយន្ត និងតំបូលរថយន្ត ចាក់ទឹកកកចោល​រាយប៉ាយ​ពេញផ្លូវតែម្តង និងបណ្ដាលឲ្យទឹកកកកន្លះឡានប្រលាក់ដីខ្សាច់អស់​ប្រើលែងបាន និងខ្លះទៀតនៅល្អ​ អាចយកទៅប្រើប្រាស់​បាន។

ចំណែកឯអ្នកបើកបរ ​និងអ្នករួមដំណើរជាមួយ​ មិនមានរបួសអ្វីនោះទេ គ្រាន់តែភ័យ​តក់ស្លុត​តែប៉ុណ្ណោះ​ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ​ឆ្លងកាត់នោះឃើញ​ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យផងដែរ។

ភ្លាមនោះ អ្នកបើកបររថយន្តក៏ប្រញាប់ទូរស័ព្ទប្រាប់ឲ្យបុរសដែលជាមេការបានដឹង​ ហើយបើករថយន្តកូរ៉េ ដឹកទឹកកកមួយគ្រឿងទៀតមកដល់កន្លែងកើតហេតុ ដើម្បីសាងយកទឹកកកដែលនៅល្អៗ ទៅដាក់ឲ្យម៉ូយបន្តទៀត ចំណែកឯទឹកកកដែលប្រលាក់ដីខ្សាច់នោះ ត្រូវបានកម្មករចាក់ទឹកកកចោល ប្រមូលយកតែបាវប៉ុណ្ណោះ​។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែលើ ក៏បានចុះមកកន្លែងកើតហេតុពិនិត្យមើលជាក់ស្ដែងដែរ​ គឺមិនប៉ះពាល់ដល់សម្បត្តិរដ្ឋនោះទេ និងអនុញ្ញាតឲ្យអ្នកបើកបររថយន្តនោះ​ ហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្ដង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post