header ads

Sponsor

ភ្នំពេញៈ លាន់ដូចរន្ទះ​! បុរសម្នាក់ ស្រវឹងធ្លាក់ភ្នែក​ បើកបររថយន្ត​ LEXUS RX400H មួយគ្រឿង​ យ៉ាងលឿន​ ទៅបុករបាំងថ្ម​ពុះចែកផ្លូវ​ បណ្ដាលឲ្យរថយន្តរងការខូចខាតរថយន្តខាងមុខផ្នែកខាងឆ្វេងយ៉ាងដំណំ បើកទៅមុខលែងរួច ត្រូវពលរដ្ឋធ្វើដំណើរឆ្លងកាត់​រាយការណ៍​ប្រាប់ឲ្យសមត្ថកិច្ចចុះមកពិនិត្យមើលជាក់ស្ដែង​ និងមិនបណ្ដាលឲ្យអ្នកបើកបររងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ​បានកើតឡើង​នៅវេលា៣៖០៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃសុក្រ​ ទី៨​ ខែមីនា​ ឆ្នាំ២០១៩នេះ​ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី នៅត្រង់ចំណុចស្តុបសួនច្បារក្ដាន់២ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ​រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ គេឃើញមាន​រថយន្ត ម៉ាក LEXUS RX400h មួយគ្រឿង​ ពណ៌ស្ករ​ ពាក់ស្លាកលេខ ភ្នំពេញ​ 2AG-3186 បើកបរដោយបុរសម្នាក់​ ក្នុងស្ថានភាពស្រវឹង​ស្រាជោគជាំ​ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនយ៉ាងលឿន​ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ​ ស្រាប់តែជ្រុលទៅបុករបាំងថ្ម​ពុះចែកផ្លូវ​ លាន់ដូចរន្ទះ​ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកឆ្វេងយ៉ាងដំណំ និងផ្ទុះកង់មុខខាងឆ្វេង បើកទៅមុខលែងរួច ចំណែកអ្នកបើកបររថយន្ត​ មិនមានរបួសនោះទេ​ ហើយត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់​ រាយការណ៍​ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលជាក់ស្ដែង។

ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រះចក​ បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ​ ចុះមកពិនិត្យមើលជាក់ស្ដែង​ និងរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះធ្វើការវាស់វែង​ និងស្ទូចយករថយន្តបង្ក​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយ​សងការខូចខាត​តាមផ្លូវច្បាប់​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post