header ads

Sponsor

ភ្នំពេញៈ សង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ IPhone ពីនារីក្មេងស្រស់ស្អាតម្នាក់ កំពុងធ្វើដំណើរតាមម៉ូតូកង់បីឥណ្ឌា Passapp បានសម្រេច រួចរត់នៅសម្ងំលាក់ខ្លួន​នៅចំណុចសំណង់មិនរៀបរយ​ និងជាកន្លែងប្លុកគ្រឿងញៀន ផ្លូវរថភ្លើងមុខសួនក្តាន់ពីរ តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់បានមកវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧៖៤០នាទីយប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព​ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ី បូរី ភេទប្រុស​ អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅម្តុំបឹងកក់ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ មិនបានបញ្ជាក់ប្រាប់ពីអត្តសញ្ញាណនោះទេ។

តាមសម្តីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ​មិនចាំស្លាកលេខ ​ជិះចេញពីក្បែរម្តុំកើតហេតុ គោលបំណងទៅញាំអីជាមួយមិត្តនៅហាងមួយកន្លែង ដោយធ្វើដំណើទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ដោយម៉ូតូកង់បីបានបន្តយល្បឿនដោយផ្លូវមានសភាពចង្អៀត ខណៈនោះស្រាប់តែលេចមុខជនសង្ស័យធ្វើដំណើរដោយថ្មើរជើងទិសដៅពីត្បូងទៅជើង បានធ្វើសកម្មភាពឆក់ទូរស័ព្ទ​ ម៉ាកអាយហ្វូនស៊ិចសូវ៉េនផ្លិសពីរូបគាត់ កំពុងកាន់នៅនិងដៃបានសម្រេច រួចរត់មកសម្ងំលាក់ខ្លួននៅចំណុចផ្លូវរថភ្លើងសំណង់មិនរៀបរយ ដែលជាប្លុកគ្រឿងញៀននៅមុខក្តាន់ពីរមាត់ស្រមោល។

ប្រភពដដែរបានបន្តទៀតថា ក្រោយជនសង្ស័យឆក់ទូរសព្ទ័បានសម្រេចរួចហើយ រូបគាត់ក៏មានស្រែកឆោលឡោផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកសួរនាំបន្ទាប់មករូបគាត់បានអង្អុលបង្ហាញទិតាំងដែរជនសង្ស័យទៅសម្ងំលាក់ខ្លួនភ្លាមៗនោះ សមត្ថកិច្ចធ្វើការស្រាវជ្រាវតាមភិនភាក និងដែរជនគ្រោះបានប្រាប់និងទីតាំងដែរជនសង្ស័យលាក់ខ្លួនដោយ កម្លាំងសមត្ថកិច្ចធ្វើកាឡោមព័ទ្ធ និងស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ស្រាប់តែឃើញកំពុងលាក់ខ្លួននៅបន្ទប់ផ្ទះជួលមួយកន្លែង ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ និងដកហូតបានទូរស័ព្ទមួយគ្រឿងរបស់ជនរងគ្រោះបានមកវិញផងដែរ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យ ប្រាប់សមត្ថកិច្ចថា រូបគេធ្លាប់ជាគុគ៦ឆ្នាំកន្លះរួចមកហើយ ហើយក៏ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច៥លើកដែរ តែលើកចុងក្រោយនេះសំណាងមិនល្អ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបានសម្រេច។

បច្ចុប្ប្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់មិត្តភាព រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែកទូរស័ព្ទសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post