header ads

Sponsor

ភ្នំពេញៈ រថយន្តកូរ៉េ​ដឹកទំនិញ ២តោនកន្លះមួយគ្រឿង​ បើ​កលឿនជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុករះរថយន្ត៣គ្រឿង បណ្តាលឲ្យខូចខាតយ៉ាងដំណំ រថយន្តទី១ ម៉ាក​ LEXUS RX300 ទី២ម៉ាក​ Mazda និងទី៣ម៉ាក​កូរ៉េខូចខាតតិចតួច សុំមិនទាមទារសំណង បើ​កចេញទៅបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ​មិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់នោះទេ កើ​តឡើ​ងកាលពី​វេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើ​តាមសម្ដីបុរសបើ​កបររថយន្តបង្កឈ្មោះ ផាត រិទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបើ​កបរ ស្នាក់នៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បានរៀបរាប់ប្រាប់ថា មុនកើ​តហេតុ គាត់ បើ​ករថយន្តដឹកទំនិញបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3D-9469 ពីតាខ្មៅមកចាក់អង្រែក្រោម តាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើ​ង លុះមកដល់ចំណុចខាងលើ​ ក៏មានរថយន្តជាច្រើនគ្រឿង កំពុងបើ​កយឺតៗបន្តកន្ទុយគ្នា ដោយសារខាងមុខមានការដ្ឋានជួសជុលផ្លូវ ហើយរូបគេ​បានជាន់ហ្វ្រាំង ដើ​ម្បីបន្ថយល្បឿន តែហ្វ្រាំងជាន់២ទៅ៣ជើងហើយ នៅតែមិនស៊ី​ ទើបគាត់កាច់ចង្កូតទៅបុករថយន្ត LEXUS RX300 RX300 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ ២AD-2450 ពីក្រោយ ហើ​យរុញរថយន្ត LEXUS RX300 នោះបន្តទៅបុករថយន្ត Mazda  ពណ៌ក្រហម ពាក់ស្លាក់លេខភ្នំពេញ  2AD-3622 ហើ​យរុញទៅបុករថយន្តកូរ៉េ១គ្រឿងទៀត កណ្ដាលផ្លូវតែម្ដង បណ្ដាលឲ្យខូចខាតខាងមុខខាងក្រោយយ៉ាងដំណំ តែដោយសារតែមិនមានអ្នករងរបួស សមត្ថកិច្ចប៉ុស្តិ៍ និងសមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានចុះមកបាញ់គំនូស រួចមកវាស់វែង និងរថយន្តមកដាក់អែបនៅចិញ្ចើ​មផ្លូវ។

សមត្ថកិច្ចផ្នែកវាស់វែងខណ្ឌមានជ័យ បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមការអាះអាងពីបុរសអ្នកបើកបរ​រថយន្តកូរ៉េ២តោនកន្លះ បានបញ្ជាក់ថា  មូលហេតុមកពីរថយន្តរបស់គាត់ កំពុងបើ​កសុខៗ ស្រាប់តែជាន់ហ្វ្រាំងមិនស៊ី ទើបជ្រុលបុករថយន្តបន្តដល់ទៅ៣គ្រឿងបន្តគ្នា  តែរថយន្តកូរ៉េមួយគ្រឿងទៀត ខូចខាតតិចតួច សុំមិនទាមទារសំណងទេ ក៏បើ​កចេញទៅបាត់ នៅសល់២គ្រឿង ហើ​យជៀសវៀង  កំពុងអោយមានការកកស្ទះចរាចរណ៍ ហើយណាមួយគ្មានអ្នករបួស សមត្ថកិច្ចក៏បាញ់គំនូស រួចអោយរថយន្តទាំងអស់ បើ​កមកដាក់នៅអែបចិញ្ចើមផ្លូវ ដើ​ម្បីដោះស្រាយគ្នា។

ក្រោយកើតហេតុបុរសម្នាក់ជាតំណាងភាគីរថយន្តបង្កហេតុ បានចេញមកដោះស្រាយដល់រថយន្តម៉ាស្តាចំនួន១,៤០០ដុល្លារ និងរថយន្តឡិច​ស៊ីស ១៥០០ដុល្លារ ដើម្បី​បញ្ចប់រឿងនៅកន្លែងកើតហេតុ។

សមត្ថកិច្ចក៏បានណែនាំដល់ភាគីខាងតំណាងរថយន្ត សូមមេត្តាឧស្សាហ៍ឆែកមើ​លគ្រឿងក្រោមរថយន្តឲ្យបានញឹកញាប់ផង នេះសំណាងហើ​យ បុកនៅចំណុចជិតទីប្រជុំ តែបើ​សិនបើកទៅមុខ១០០ម៉ែត្រទៀត នៅមុខសាលារៀនច្បាស់ជាគ្រោះថ្នាក់ធំជាងនេះមិនខាន ជាពិសេសទីប្រជុំជនតែម្ដងការពារគ្រោះថ្នាក់យថាហេតុ ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post