header ads

Sponsor

ភ្នំពេញៈ ជនបរទេសម្នាក់ បានរបួសខ្នង ខណៈពេលកំពុងជិះកង់តែម្នាក់ឯង កាន់ទូរស័ព្ទជាប់ដៃតាមមាត់ទន្លេ ដោយមិនដឹងថា មានក្រុមជនសង្ស័យចាំឱកាសនោះទេ ស្រាប់តែលេខមុខជនសង្ស័យមួយក្រុម មានស្រីមានប្រុស៤នាក់ បានធ្វើសកម្មភាពវាយប្លន់យកទូរស័ព្ទដៃ បានសម្រេច តែត្រូវជនបរទេសរងគ្រោះទាញច្រវ៉ាក់សោកង់វាយដណ្ដើមយកទូរសព្ទ័បានមកវិញ ហើយជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែមីនា  ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបែកជាបី  ផ្លូវព្រះស៊ីសុវត្ថិ  ផ្លូវសុធារស និងផ្លូវលេខ១៥៤  មុខវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ  ឬស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។

ជនបរទេស រងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ  គ្រាន់តែដឹងថា  ជាជនជាតិស៊ីរី អាយុជាង៤០ឆ្នាំ។

បើយោងតាមសាក្សីដែលឃើញ ហេតុការណ៍ ផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍  ដឹងថា នៅមុនពេលកើតហេតុ  គេឃើញបុរសជាជនជាតិបរទេសម្នាក់ កំពុងជិះកង់សុខៗ ស្រាប់លេចមុខជនសង្ស័យប្រុសស្រី៤នាក់  ពីនាក់ជិះម៉ូតូមួយគ្រឿង(មិនចាំម៉ាក) និងពីរនាក់ទៀតដើរថ្មេីរជើងមកស្ទាក់ពីមុខធ្វើសកម្មភាពយកដំបងវាយជនជាតិបរទេសរូបនោះ  ប្លន់យកទូរស័ព្ឌ Smart Phone ស៊េរីខ្ពស់មួយគ្រឿង បានសម្រេច ភ្លាមនោះត្រូវជនបរទេសរងគ្រោះ បានទាញច្រវ៉ាក់សោកង់របស់គាត់ ដែលទុកនៅ កន្ត្រកកង់ យកមកវាយតដៃ ទើបដណ្ដើមយកទូរស័ព្ទបានមកវិញ ដោយឃើញសភាពការណ៍មិនស្រួល ជនសង្ស័យទាំងនោះបានរត់គេច ខ្លួនដោយសុវត្តិភាព។

ភ្លាមនោះជនបរទេសរងគ្រោះ បានស្រែកឆោឡោអោយគេជួយដែរ តែគ្មាន អ្នកណាហ៊ានជួយឡើយដោយមិនផ្លូវមានសភាពរៀងស្ងាត់ទៀតផង សាក្សីឃើញដូច្នេះក៏បានរាយការណ៍ប្រាប់ទៅវិទ្យុABC ដើម្បីឲ្យជួយផ្សាយផ្ទាល់ និងជួយទាក់ទងហៅសមត្ថកិច្ចល្បាតតាមគោលដៅចុះមកកន្លែងកើតហេតុជួយអន្តរាគមន៍ផង។

សាក្សីបន្ថែមទៀតថា លុះមួយសន្ទុះក្រោយមក ស្មានតែសមត្ថកិច្ចមកដល់កន្លែងកើតហេតុ តែបែជាក្រុមអ្នកសារព័ត៌មាន៧-៨នាក់ មកសួរនាំជនបរទេសរងគ្រោះ នោះ ដោយគាត់ប្រាប់ថា គាត់ជាជនជាតិ ស៊ីរី ហើយចេះនិយាយភាសាអង់គ្លេសបន្តិចបន្តួចដែរ ហើយក៏មានប្អូនប្រុសម្នាក់មកជួយបកប្រែភាសាអង់គ្លេស និងបានជួយសួរនាំនិងបកប្រែ  ដំណើររឿងដូចនឹងសាក្សីប្រាប់មកដែរ តែប្អូនប្រុសដែលជាអ្នកជួយបកប្រែកនោះ បន្តទៀតថា ជនបរទេសរងគ្រោះ កំពុងត្រូវការសមត្ថកិច្ច ដើម្បីជួយការពារសុវត្ថិភាពគាត់។

ភ្លាមនោះបងប្រុសដែលជាអ្នករាយការណ៍ទៅវិទ្យុABC ប្រាប់ថា គាត់រាយការណ៍ប្រាប់ទៅប៉ូលិសប៉ុស្តិ៍ជាង៣០នាទីហើយ តែអត់ឃើញមានប៉ូលិស ឬអាវុធហត្ថណាមកសោះគាត់បន្តថា ចឹងពួកបងជួយប្រាប់សមត្ថកិច្ចតាមវិទ្យុទាក់ទងផង ។

តាមប្រភពពីប្រជាពលរដ្ឋ ក៏បាននិយាយដែរថា នៅម្តុំមាត់ទន្លេនេះ តែងតែ កើត មានអំពើ លួច ឆក់ ប្លន់ ជនជាតិបរទេស ដែលមកទេសចរាចរណ៍ ស្រុកយើងច្រើនណាស់។

ក្រោយកើតហេតុជនរងគ្រោះជាជនជាតិស៊ីរីរូបនោះ បានរងចាំរហូតទាល់តែមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ័យជំនះ មកយកគាត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ជ័យជំនះ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវឈាន ទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យទាំងនោះមកផ្ដាន់ន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post