header ads

Sponsor

ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ចង់​ឲ្យ​ស្ត្រី​ឡើង​ធ្វើជា​មេ​ប៉ុស្តិ៍ ​និង​អធិការ​វិញ​ម្តង​ ខណៈ​បច្ចុប្បន្ន​នេះ​ មេ​ប៉ុស្តិ៍ ​និង​អធិការ​នគរបាល​ខណ្ឌ​ទាំង​១២​ ក្នុង​រាជធានី​ភ្នំពេញ​ សុទ្ធតែ​បុរស​។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ ថ្លែង​បែប​នេះ​ ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​៨មីនា​ លើក​ទី​១០៨​ ក្រោម​ប្រធានបទ​ “លើក​កម្ពស់​សមភាព​យេនឌ័រ​ និងការ​គាំពារ​សង្គម ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​” នៅ​ថ្ងៃទី​៧​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​។

លោក​ ស​ ថេត​ បានថ្លែង​ថា​ “​ស្ត្រី​ជានគរបាល​ មានទេពកោសល្យខ្ពស់​ ក្នុងការសួរចម្លើយជនសង្ស័យ​ ព្រោះពួកគាត់ប្រើប្រាស់ពាក្យសម្តីល្អ​ និងទន់ភ្លន់​។ លោក​ចង់​ឲ្យ​នៅក្នុងរាជធានីភ្នំពេញ​ មានមេប៉ុស្តិ៍​ និងអធិការជាស្រ្តី​ ដើម្បី​ឲ្យ​ក្លាយជាគំរូ​ល្អ។ ប៉ុន្តែស្រ្តីខ្លួនឯង​ ត្រូវបង្កើនសមត្ថភាព​ឲ្យសាកសមទៅនឹងតំណែង ដែលថ្នាក់ដឹកប្រគល់ឲ្យ”។

ស្នងការ​រាជធានីភ្នំពេញ​ បានបន្តថា​ ពេលបង្ក្រាបបទល្មើស ស្រ្តីជានគរបាល​ ក៏ត្រូវការជួយក្នុងការចាប់ចងជនសង្ស័យជាស្រ្តីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post