header ads

Sponsor

(ស្វាយរៀង)៖ ករណីភ្ញាក់ផ្អើលមួយដល់ប្រពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដោយសារតែហៅអេស្ការមកជីកដីដាក់ក្នុងភូមិ ហើយប៉ះចំគ្រាប់បែកមួយគ្រាប់សល់ពីសម័យសង្គ្រាម ដែលមានទង្ងន់ជិត១០០គីឡូក្រាម ប៉ុន្តែសំណាងល្អមិនផ្ទុះកុំអីមិនដឹងថាគ្រោះថ្នាកយ៉ាងណានោះទេ ។
ហេតុការណ៍ប្រទះឃើញគ្រាប់នេះកាលពីវេលាម៉ោង៣ៈ១០នាទី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩ នៅខាងក្រោយផ្ទះរបស់ឈ្មោះ ងេម អ៊ាន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិកំពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ប្រភពពីសមត្ថកិច្ចប៉ុស្តិ៍គគីរសោមបានអោយអង្គភាពយើងដឹងថា៖ ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋខាងលើ ថាមានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅខាងក្រោយផ្ទះពលរដ្ឋប្រហែល៧០ម៉ែត្រ និងខាងកើតវត្តសិរីឧត្តម(ហៅវត្តកំពោតទូក)១០០ម៉ែត្រ ។
គ្រាប់បែកដែលពលរដ្ឋប្រទះឃើញនោះមិនដឹងថាផលិតនៅប្រទេសណានោះទេ ហើយក៏មិនដឹងថាបាញ់ឬទម្លាក់នៅក្នុងសម័យសង្គ្រាមណានោះដែរ ទល់តែជំនាញខាងសុីម៉ាក់ទើបដឹងថាជាប្រភេទអ្វីផលិតនៅឆ្នាំណា ។

ប្រភពបន្ថែមអោយដឹងទៀតថា៖ គ្រាប់ដែលប្រទះឃើញនោះទទឹង៣តឹកកន្លះ ប្រវែងប្រហែល១ម៉ែត្រ មានក្បាលគីបជិត២តឹក ទង្ងន់ប្រហែលជិត១០០គីឡូក្រាម មាន ស្លាប កង្ហាល់ និងមានអក្សប្រាំងមួយជួរដាក់ឆ្នាំ១៩៦៥ផងដែរ ។
ហើយកន្លងមកប្រហែលមួយឆ្នាំមុន មានជនជាតិគេមកស្វែងរកគ្រាប់នេះផងដែរ តែមិនត្រូវគោលដៅ ខុសគោលដៅតែ៣០ម៉ែត្រ ពីកន្លែងប្រទះឃើញប៉ុណ្ណោះ ។

បច្ចុប្បន្ននេះសមត្ថកិច្ចយើងបានចុះទៅពិនិត្យដល់កន្លែងដែលប្រទះឃើញគ្រាប់នោះ និងបោះរបងព័ទ្ធជុំវិញដើម្បីកុំអោយពលរដ្ឋមកប៉ះពាល់ក្រែងគ្រោះថ្នាក់ដោយប្រការណាមួយ ឬអាចមានសាធាតុគីមីណាមួយប៉ៈពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋ ៕ ដោយ៖ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post