header ads

Sponsor

កាលពីម្សិលមិញនេះ ឯកឧត្ដម វឌ្ឍនា សារពង្ស សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណៈបក្សខ្មែរក្រោក បានជួប និងពិគ្រោះយោគបល់ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជណាចក្រកម្ពុជា ដោយបានសម្រេច លទ្ធផលធំៗចំនួន៤ចំនុច ក្នុងនោះដែរ នឹងគ្រោងដកតំណែង មន្រ្ដីកំពូលមួយចំនួន ប្រសិនបើរកឃើញ។

រហូតនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចេញ អនុក្រឹត្យដកដំណែង លោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ ប៊ុនវណ្ណៈ ពី អភិបាលរងខេត្ត ព្រះសីហនុ ហើយក្រោយពីសម្ដេចបានដកហូតតំណែងនេះ សម្ដេចក៏បានប្រគល់ការងារបន្ដជូនអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ មានចំណាត់ ការករណីអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ ផងដែរ ។

នេះបើតាមសម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបនៅក្នុង Comment ជាមួយប្រជាពលរដ្ឋយ៉ាងដូច្នេះថា «សូមបញ្ជាក់ជូនថា ខ្ញុំបានប្រើអំណាចខ្ញុំ ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដ គឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ»។

ដោយនៅក្នុង Facebook សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺកា វះកាត់ដោយដកអភិបាលរង ខេត្តព្រះសីហនុ ពីររូបចេញពីតំណែង។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែ ជើងទើបអាចដើរទៅមុខទៀតបាន។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខិលខូចទៀតទេ ព្រោះខ្ញុំបានអប់រំពួកគេច្រើនហើយ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយឲ្យតែបំពានលើផលប្រយោជន៍ប្រជាជន»។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ចំនួន២រូប ដែលត្រូវដកតំណែងរួមមាន៖ទី១៖ លោក ស្រ៊ុន ស្រ៊ន់ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៣

ទី២៖ លោក ផៃ ប៊ុនវណ្ណៈ ឋានន្ដរស័ក្ដិ ឧត្តមមន្ដ្រីថ្នាក់លេខ៥»។

សូមរំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅម្សិលមិញនេះនៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានព្រមានដកអភិបាលរងខេត្តពីរនាក់ និងមេទ័ពខេត្តព្រះសីហនុម្នាក់ ពាក់ព័ន្ធការចុះអនុវត្តសាលដីការបស់តុលាការកំពូលស្ថិតនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតឈានដល់ផ្ទុះអាវុធបណ្តាលអោយប្រជាពលរដ្ឋរងរបួស ជាពិសេស កម្លាំងប៉េអឹមនិងយោធាបានប្រើហិង្សាទៅលើប្រជាពលរដ្ឋទាំងដៃជាប់ចំណងនេះ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post