header ads

Sponsor

តាកែវៈ ប្រើ​រយៈពេល២ថ្ងៃប៉ុណ្ណោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានបំបែកសំណុំរឿងឃាតកម្មដ៏កក្រើកក្នុង​ក្រុងដូនកែវ សម្លាប់នារីម្នាក់នៅក្នុងផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ីហើយ ក្រោយឃាតកបានរត់គេចខ្លួនបានរយៈពេលពីរថ្ងៃ។

បើតាមការឲ្យ​ដឹងពីលោកអធិការក្រុងដូនកែវ លោក ឥន្ទ មណ្ឌល់ បានអោយដឹងថា ករណីឃាតកម្មរំលោភសម្លាប់នេះ គឺបានកើតឡើងនៅថ្ងៃទី៤ ខែមីនា ២០១៩ ស្ថិតនៅក្នុ​ងផ្ទះសំណាក់ប៉ាអ៊ី ម៉ាក់អ៊ី ភូមិស្នោ សង្កាត់រកា ក្នុងក្រុងដូនកែវ ខេត្តតាកែវ ដោយក្នុងថ្ងៃនោះដែរ កម្លាំង​នគរបាលជំនាញ បានចុះធ្វើកោសល្យវិច័្ចយភ្លាមៗ ដោយបានសន្និដ្ឋានថា ករណីនារីវ័យក្មេងដេកស្លាប់នៅក្នុងផ្ទះសំណាក់នេះ គឺជាករណីឃាតកម្ម ដោយឃាតកធ្វើសកម្មភាពរំលោភរួច មូលកបំបាក់តែម្តង។

ក្រោយពិនិត្យ និងធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចជំនាញ បានធ្វើការកំណត់មុខសញ្ញាបានភ្លាមៗ តែនៅមិនទាន់អោយរឿងនោះបែកចេញក្រៅឡើយ ពីព្រោះខ្លាចជនសង្ស័យដឹងខ្លួនរត់គេចខ្លួន មានការពិបាកក្នុងការតាមចាប់ខ្លួន។ លុះមកដល់រសៀលថ្ងៃទី៥ ខែមីនា ២០១៩នេះ ជនសង្ស័យត្រូវបានចាប់ខ្លួន វេលាម៉ោង៤៖៣០នាទីរសៀល​ ត្រង់ចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញស្នងការខេត្តតាកែវ សហការ និងកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺ ទើបអាចចាប់ខ្លួនជនសង្ស័យបាន។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post