header ads

Sponsor

ភ្នំពេញៈ កាបូបពេញនិយមរបស់ស្ត្រីម៉ាក CHARLES & KEITH ជាផលិតផលរបស់ក្រុមហ៊ុនមួយ កាលពីរសៀលថ្ងៃទី៥ មិនា ត្រូវបានកម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ចុះដកហូតបានចំនួនប្រមាណ២៥៤កាបូប ដែលឈ្មួញនាំចូលមកលក់ សុទ្ធតែជារបស់ក្លែងម៉ាកសញ្ញា ។

កិច្ចចុះបង្ក្រាបផលិតផល(កាបូប)ក្លែងក្លាយនោះ គឺ ដឹកនាំកម្លាំងដោយលោកឧត្តមសេយ៍នីទោ ឡុង ស្រេង ក្រោមការចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងនៅផ្ទះលេខ៣៦០ ផ្លូវ១៩៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ការចុះបង្ក្រាបនោះលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបង្ហោះព័ត៌មាននៅក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ផលិតផលកាបូបម៉ាក CHARLES&KEITH និងPedro ក្លែងក្លាយ ត្រូវបានចាប់យកពីឈ្មួញរកស៊ីទុច្ចរិតចំនួន២៥៤កាបូប នេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន MW.METROPOLITAN INTERNATIONAL BRANDS CO.LTD ។ ក្រោយពីដកហូតកាបូប២៥៤នោះ សមត្តកិច្ចបានប្រគល់ឱ្យទៅក្រុមហ៊ុនដើមបណ្តឹង ដើម្បីបន្តនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post