header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកផ្លូវដល់អតីតមន្ត្រីបក្សប្រឆាំងឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឲ្យបានឆាប់ ដោយកុំដាក់លក្ខខណ្ឌអ្វីឲ្យសោះ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នាព្រឹកថ្ងៃទី៤ ខែមីនា សម្តេចតេជោ ហ៊ុន  សែន បានលើកឡើងថា បើសិនអ្នកនៅតែព្រងើយកណ្តើយ ហើយចង់ទាមទារនេះ ទាមទា រនោះ អ្នកក៏ត្រូបដឹងថា រង់ចាំដល់ថ្ងៃខែវិច្ឆិកា ឆ្នាំ២០២២ ទើបទទួលបាន។

សម្តេចបញ្ជាក់ថា «អ្នកត្រូវចាំ កុំរង់ចាំអ្វីទាំងអស់! ត្រូវចាំ ប្រទេសនេះកំពុងស្ថិតក្នុងប្រទេសឯករាជ្យអធិបតេយ្យ និងជាប្រទេស​មានប្រជាធិបតេយ្យ និងនីតិរដ្ឋ រាជរដ្ឋាភិបាលបានខិតខំបើកទ្វារសម្រាប់អស់លោក អ្នក ប៉ុន្តែរឿងអ​ស់លោកអ្នកចូល ឬមិនចូល ជារឿងរបស់អស់ លោកអ្នក។ ប៉ុន្តែអស់លោក អ្នកកុំសង្ឃឹមថា នឹងមានការលើកទោស ឬការលើកលែងការ ចោទប្រកាន់ចំពោះអ្នកណានោះទេ សុំផ្តាំ»

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា មានអតីតប្រឆាំងមួយចំនួន បានលើកឡើងថាចាំក្រោយថ្ងៃ៣ មីនា ខ្ញុំសូមឲ្យលោកឯង រង់ចាំមើលឆ្នាំ២០២២ និងឆ្នាំ២០២៣ឯណោះ លោកឯងចូល ឬមិនចូលជាសិទ្ធិរបស់អ្នកឯង ប៉ុន្តែប្រសិនបើលោកឯងធ្វើនយោបាយ និងវ៉ៃខ្នោះ។

សម្តេចគូសបញ្ជាក់ថា «រឿងនេះ វាតែប៉ុណ្ណេះ​ ទ្វារបើកហើយ បើអ្នកឯងមិនចូលជារឿងរបស់អ្នកឯង ហើយកុំរង់ចាំថា នឹងមានការសម្របសម្រួលនយោបាយណាមួយ។ នេះមិនមែនជារឿងនយោបាយនោះទេ តែជារឿងផ្លូវច្បាប់។ តុលាការត្រូវកាត់ទោសជន ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសំណាក់តុលាការជាបន្ត នៅពេលគេបិទការស៊ើបអង្កេត គេនឹងដំ ណើរការក្តី តាមអំណាចរបស់តុលាការ។ ខ្ញុំគ្រាន់តែឲ្យសារចុយក្រោយទៅឲ្យអ្នកហើយអ្នក ព្រងើយកណ្តើយ ទ្វារនឹងត្រូវបិទនៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ»

សម្តេចក៏បានលើកឡើងថា ទោះបីជាអតីតមន្ត្រីបក្សប្រឆាំងដាក់លិខិតសុំយ៉ាងណាក្តី ក៏សម្តេចមិនអនុញ្ញាតឲ្យដែរ រឿងតែប៉ុណ្ណឹង ខ្ញុំគ្រាន់តែបញ្ជាក់ឲ្យអ្នកឯងបានដឹង ហើយបញ្ជាក់ នៅមុខទូចជប៉ុនទៀតផង។ ព្រោះខ្ញុំដឹងអ្នកខ្លះរង់ចាំ ប៉ុន្មានថ្ងៃទៀត ប៉ុន្មានអាទិត្យទៀត ប៉ុន្តែ អ្នកត្រូវរង់ចាំដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដូច្នេះអ្នកគ្មានលទ្ធផលភាពចូលរួមបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២នោះទេ។

សម្តេច បានបញ្ជាក់ទៀតថា «បើអ្នកនៅបន្តឈ្លើយ ប្រើសំដីឈ្លើយ ទ្វារនឹងត្រូវបិទ នៅមុនចូលឆ្នាំខ្មែរ ឬក្រោយចូលឆ្នាំខ្មែរ ឆ្នាំ២០១៩នេះ ព្រោះភាពប្រហើន គឺមិនអាច ឬវានឹងទៅតាមនឹងទៅ ច្បាប់ គឺច្បាប់ ក៏ប៉ុន្តែគេអាចស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយស្នើទៅនាយករដ្ឋមន្ត្រី ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេធ ហើយស្នើមកនាយករដ្ឋមន្ត្រី តែវាឈ្លើយពេកទុកឲ្យនៅនឹងទៅ។ ខ្ញុំដឹងតាស់ មានអ្នកកំពុងរត់សុំសិទ្ធិធ្វើនយោបាយ ប៉ុន្តែក៏មានអ្នកស្ទាក់ស្ទើ រ ហើយជាពិសេសអ្នកដែលស្ទាក់ស្ទើរនោះ បានទទួលអនុសាសន៍ពីអ្នកវិភាគមួយ ដែលថា រង់ចាំមើលប៉ុន្មានថ្ងៃ ប៉ុន្មានអាទិត្យ។ ប៉ុន្តែខ្ញុំសូមប្រាប់ថា រង់ចាំដល់ឆ្នាំ២០២២ ដែលកំណត់ ដោយអំណាចតុលាការកំពូល»

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា សម្តេចក៏បានប្រាប់ទៅកាន់តំណាងគណបក្ស​នយោបាយចំនួន១៦ ដែលជាសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ថា មាន ជម្រើសពីរសម្រាប់អតីតប្រឆាំង គឺទី១. សុំសិទ្ធិធ្វើនីតិសម្បទា ហើយរៀបចំបក្សនយោបាយ ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ ទី២. រង់ចាំឲ្យផុតសាលដីកាតុលាការនៅខែ វិច្ឆិកា ឆ្នាំ២០២២ ។ សម្តេចថា នៅកម្ពុជាមានគណបក្សនយោបាយច្រើន។

សម្តេចក៏បានឲ្យដឹងថា សម្តេចបានក្តាប់បានថា មានមន្ត្រីអតីតបក្សប្រឆាំងមួយចំនួន បានប្រជុំគ្នា ដោយអ្នកខ្លះប្រជុំនៅសៀមរាប អ្នកខ្លះនៅបាងកក ដែលភាគច្រើនមានគំនិតចង់សុំសិ ទ្ធិនយោបាយ ក្នុងចំណោមអ្នក១១៥នាក់ ដែលត្រូវបានតុលាការហាមឃាត់ធ្វើសិទ្ធិនយោបាយចំនួន៥ឆ្នាំ។

សូមជម្រាបថា អតីតមន្ត្រីគណបក្សប្រឆាំងចំនួន៣រូបហើយ ត្រូវបានព្រះមហាក្សព្រះរាជទានផ្តល់នីតិសម្បទានយោបាយតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post