header ads

Sponsor

ភ្នំពេញៈ រថយន្តចំនួន៥គ្រឿង និងម៉ូតូកង់បីមួយគ្រឿង រងខូចខាត បន្ទាប់ពីរថយន្តកូរ៉េឃ្លប់ចំណុះ៣តោនមួយគ្រឿង បើក​លឿនជាន់​ហ្វ្រាំងមិនជាប់ ក៏​បុករះរុញគៀបជាប់គ្នា ក្នុងដំណើរស្របទិសគ្នា បង្កឲ្យកកស្ទះចរាចរណ៍ ត្រង់ចំណុចភ្លើងស្តុប ផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៩ ហើយក្នុងចំណោមរថយន្ត៥គ្រឿង ជួបគ្រោះថ្នាក់ចរាចរណ៍ មានរថយន្តមួយគ្រឿង ខាងមុខគេ រងខូ​ចខាតតិចតួច បានបើកចេញទៅមុនបាត់ ដោយមិននៅវែងឆ្ងាយ។

តាមប្រភពពី​ពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ហ៊ី​យ៉ាន់ដាយ ឃ្លប់ ចំណុះ៣តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1380 ជារថយន្ត របស់ក្រុមហ៊ុនដឹកក្រដាស បើកល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុករថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-5024 ខ្ទេចគូទ ហើយរេទៅបុករុញ រថយន្ត កូរ៉េ ឃ្លប់ ម៉ាក Bongo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-3131 ទៅផ្ទប់ជាមួយរថយន្តស្ទូច ម៉ាក ហ៊ី​យ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-5918 ហើយរថយន្តបន្តកៀរ ម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HE-2421 រងខូចខាតខ្ទេចគូទក្រោយ រុញទៅឡើងខឿនចិញ្ចើមផ្លូវ ហើយរថយន្តបង្ក បើកបុករុញរថយន្តសាំយ៉ុងនោះ បានរុញបន្តទៅបុក រថយន្តហ៊ី​យ៉ាន់ដាយ ប្រភេទទំនើបមួយគ្រឿង ដែលបើកខាងមុខគេ តែខូចខាតបន្តិចបន្តួច មិនបាននៅទាមទាររកសំណងឡើយ បន្តដំណើរចាកចេញទៅបាត់ បន្សល់ទុកតែរថយន្តចំនួន៤គ្រឿង ម៉ូតូកង់បីមួយគ្រឿង នៅកន្លែងកើតហេតុ។

ហេតុការណ៍ខាងលើនេះ បង្កឲ្យកកស្ទះចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ច ចុះទៅសម្រួល យករថយន្តក្នុងគ្រោះថ្នាក់ ទៅដាក់គៀនខាង រងចាំជំនាញមកវាស់វែង ដើម្បីរកដំណោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post