header ads

Sponsor

ភ្នំពេញៈ យុវជនប្រុស ស្រី ២នាក់ដែលទើបមានអាយុ២២ឆ្នាំប៉ុណ្ណោះដែលពាក់ព័ន្ធនិងការលក់ដូរគ្រឿងញៀនរហូតដល់ទៅ២គីឡូក្រាមក្នុងរាជធានីភ្នំពេញ ត្រូវបាននាំខ្លួនមកកាត់ទោសនាថ្ងៃទី ១២មិនា ឆ្នាំ២០១៩នេះ ក្រោមការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនតាមមាត្រា៤០នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទទី១ឈ្មោះ ផន ពិសី ភេទស្រី អាយុ២២ឆ្នាំ និងជនជាប់ចោទទី២ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ។

ងសវនាការ ឈ្មោះ ផន ពិសី បានសារភាពថា នាងជាអ្នកស៊ីឈ្នួលទៅយកគ្រឿងញៀននោះពីបុរសម្នាក់ឈ្មោះធីបានចំនួន៥ដង ដោយក្នុងមួយដងៗមានគ្រឿងញៀនបនរហែលជាង១គីឡូក្រាម យកមកអោយស្ត្រីម្នាក់ឈ្មោះទីដែលអោយនាងស្នាក់នៅជាមួយដោយបានកំរ៉ៃក្នុងមួយជើងពី៣០ទៅ៥០ដុល្លារ ។

ផន ពិសី បានសារភាពទៀតថា មុនដំបូងឡើយនាងមិនដឹងថាឈ្មោះទីធ្វើការអ្វី ឬរកស៊ីអ្វីទេ ដោយជួលផ្ទះរស់នៅគេជាអ្នកចេញលុយ តែឈកមោះនាងជាអ្នកជួល ។ លុះក្រោយមកទើបនាងដឹងថាឈ្មោះទីរកស៊ីលក់គ្រឿងញៀន ប៉ុន្តែនៅថ្ងៃសមត្ថកិច្ចចាប់ខ្លួននាងឈ្មោះទីបានគេចខ្លួនបាត់ពីផ្ទះមិនដឹងទៅណា។

ចំណែកឈ្មោះវិន ចន្ធី បានសារភាពថានៅថ្ងៃសមត្ថកិច្ចចាប់ខ្លួនខ្លួនគេត្រូវបានឈ្មោះធី ជិៈម៉ូតូណៃហតធំជួលក្នុងតម្លៃ៣០ដុល្លារអោយទៅឃ្លាំមើលឈ្មោះផន ពិសី ពិតជាបានទៅយកគ្រឿងញៀននៅកន្លែងណាត់គ្នាដែរឬអត់ ភារកិច្ចរបស់ខ្លួនគឺឃ្លាំមើលផន ពិសីតែប៉ុណ្ណោះ ។

សូមរំលឹកថាការបង្ក្រាបករណីជួញដូរថ្នាំញៀនធ្វើឡើងនៅវេលាម៉ោង១និង២០នាទី ថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៨នៅត្រង់ចំណុច ផ្ទះជួលលេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការបង្ក្រាបនេះ ធ្វើឡើងដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣) សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ផន ពិសី ភេទស្រី ជនជាតិខ្មែរ និងវត្ថុតាង មានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១ពាន់២៩ក្រាម ៧៩មីលីក្រាម និងថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩ក្រាម ៥មីលីក្រាម។ ឆ្លងតាមការស្រាវជ្រាវ នៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៥ ខែកក្កដា  សមត្ថកិច្ចបានចាប់ខ្លួនបក្សពួកជនសង្ស័យម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានរឹបអូសបានថ្នាំញៀន មេតំហ្វេតាមីន (ICE) ៩៩៩ក្រាម ៦៦មីលីក្រាម។

សរុបទាំងពីរករណីនេះ សមត្ថកិច្ចបានចាប់បានគ្រឿងញៀនសរុបទម្ងន់ ២ពាន់១៣៨ក្រាម ៥មីលីក្រាម ក្នុងនោះ មេតំហ្វេតាមីន(ICE) ២ពាន់២៩ក្រាម៤៥មីលីក្រាម និង WY ១០៩ក្រាម ៥មីលីក្រាម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post