header ads

Sponsor

ស្វាយរៀងៈ ក្មេងស្រី២នាក់ និងក្មេងប្រុសម្នាក់ នាំជិះទូកទៅរាវរកគ្រំ ក្នុងព្រែកដូនស ហើយលិចទូក បណ្តាលឲ្យ​លង់ទឹកស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័មបំផុត។

ហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែមី​នា ឆ្នាំ២០១៩ នៅព្រែកដូនស ស្ថិតក្នុងភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ច បានអោយដឹងថា ក្មេង​រងគ្រោះទាំងបីនាក់ ទី​១.ឈ្មោះ ជុន ស្រីនាង ភេទស្រី អាយុ១៤ឆ្នាំ ២.ឈ្មោះ ជុន ស្រីនីត ភេទស្រី អាយុ ១២ឆ្នាំ និង៣.ឈ្មោះ លី ធារ៉ា ភេទប្រុស អាយុ១២ឆ្នាំ អ្នកទាំងបី ជាសិស្សសាលាបឋមសិក្សាល្ងើន រស់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ និង​ធ្វើកោសល្យវិច័យ រួចបានប្រគល់ជូនឪពុកម្តាយ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ ៖ ឪពុកម្ដាយក្មេងរងគ្រោះទាំង៣នាក់ខាងលើនេះ ​មានជីវភាពខ្វះខាត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post