header ads

Sponsor

មិនទាន់បានមួយសប្តាហ៍ផងកម្មវិធី Pre-order OPPO F11 Pro មានចំនួនកើនឡើងយ៉ាងលើសលប់ហួសពីការរំពឹងទុក រហូតដល់ថ្នាក់ម្ចាស់ហាងលក់ទូរស័ព្ទ OPPO មួយចំនួនបានធ្វើការជូនដំណឹងមកកាន់ក្រុមហ៊ុនស្តីពីការស្នើរសុំទទួលការកម្មង់ទូរស័ព្ទបន្ថែមទៀត ដើម្បីលក់បន្តទៅឲ្យអតិថិជនរបស់ពួកគេ ដែលបានធ្វើការ Pre-Order F11 Pro នេះបើយោងតាមការឲ្យដឹងរបស់ម្ចាស់ហាងទាំងនោះកាលនៅព្រឹកមិញនេះ។

 បន្ទាប់ពីក្រុម ហ៊ុន OPPO នៅកម្ពុជាបានធ្វើការ Launch Event កាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ រួចមក យើងឃើញថាមានអ្នកគាំទ្រជិត២ពាន់នាក់បានទៅចូលរួមកម្មវិធីនោះ ដែលរួមមានអតិថិជនគាំទ្រផលិតផល OPPO និង បណ្តាម្ចាស់ហាងលក់ទូរស័ព្ទនានាមកពីគ្រប់តំបន់ក្នុងព្រះរាជណាចក្រកម្ពុជា ហើយកម្មវិធី Pre-Order OPPO F11 Pro នៅកម្ពុជាបានដំណើរការចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃកម្មវិធី Pre-Order ប៉ុន្តែបណ្តាម្ចាស់ហាងលក់ទាំងអស់ បានជូនដំណឹងថា កម្មវិធី Pre-Order OPPO F11 Pro ត្រូវបញ្ចប់មុនថ្ងៃកំណត់ ដោយសារតែការកម្មង់របស់អតិថិជន ច្រើនលើសលប់ហួសពីការរំពឹងទុករបស់ពួកគេពេក ហើយមានអតិថិជនយ៉ាងច្រើនដែលមកកាន់ហាងលក់ទូរស័ព្ទរបស់ពួកគេ ដើម្បីធ្វើការ Pre-Order បន្ថែម ត្រូវត្រលប់ទៅផ្ទះវិញគួរឲ្យសោកស្តាយ ដែលធ្វើឲ្យម្ចាស់ហាងទាំងអស់មានភាពពិបាកក្នុងការឆ្លើយតបជាមួយអតិថិជនរបស់ពួកគេបានទាន់ពេលវេលា។

យោងតាមការម្ចាស់ហាង បានបន្តទៀតថានៅថ្ងៃស្អែក ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ នេះ អតិថិជនដែលបានធ្វើការ Pre-Order OPPO F11 Pro នឹងទទួលបានទូរស័ព្ទ F11 Pro ភ្លាមៗពីហាងលក់ទូរស័ព្ទរបស់ពួកគេ នៅគ្រប់ទីកន្លែងទាំងអស់ ពីការPre-Order ដូច្នេះសូមលោកអ្នករួសរាន់ប្រញាប់ប្រញ៉ាល់ទៅកាន់ហាងលក់ទូរស័ព្ទ ដែលអតិថិជនបាន Pre-Order ឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានទូរស័ព្ទ F11 Pro មកកាន់ក្នុងដៃភ្លាមៗ ហើយចំពោះអតិថិជនដែលមិនបានធ្វើការ Pre-Order F11 Pro សូមកុំព្រួយបារម្ភ ព្រោះទូរស័ព្ទ OPPO F11 Pro នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។ ពិតជាមិនធម្មតាមែនកូនពៅជំនាន់ក្រោយត្រកូល F រូបនេះ គឹ OPPO F11 Pro បានអង្រួនចិត្តអតិថិជនរហូតដល់ថ្នាក់មានការកម្មង់លើសលប់លើសដែនកំណត់ ដើម្បីធ្វើជាម្ចាស់របស់វាស្ទើរតែគ្រប់ៗគ្នា ព្រោះវាជាប្រភេទស្មាតហ្វូនដែលបានរចនាឡើងជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មីដើមឆ្នាំ២០១៩នេះ ដោយវាបានបំពាក់បច្ចេកវិទ្យា សាកថ្មល្បឿនលឿន VOOC ជំនាន់ 3.0 ថាមពលថ្ម 4000MAh គឺ Upgrade ជាងម៉ូឌែលមុនៗ សម្រាប់អ្នកលេងហ្គេមយ៉ាងណាក៏មិនងាយអស់ថ្មដែរ , វាមានបច្ចេកវិទ្យាជំនួយល្បឿន Hyper Boost ដែលធ្វើឲ្យការ Scroll ហ្គេម Online មិនមានភាពទាក់ ឬ ស្ពឹកឡើយ, ដោយវាមាន Ram ទំហំ 6GB និង Romទំហំ 64GB ហើយវាមានអេក្រង់ធំលាតពេញទំហំ 6.5 Inch អមមកជាមួយកម្រិតបង្ហាញFHD+ គ្មានចន្លោះឆក ដូចម៉ូឌែលមុនៗងាយស្រួលទស្សនាកម្មវិធីទូរទស្សន៍ និង វីដេអូផ្សេងៗមិនទាក់ភ្នែក វាក៏មានកាមេរ៉ាភ្លោះផ្នែកខាងក្រោយទំហំ 48MPអមដោយកាមេរ៉ាបង្កប់ខ្លួន ដែលអាចផុសឡើងគ្រប់ពេលដែលោកអ្នកចង់ថត នៅចំកណ្តាលតែម្តង ដែលតម្លៃលក់ជាផ្លូវការគឺ 339$ ជាតម្លៃដែលអតិថិជនគ្រប់គ្នាអាចទទួលយកបាន បូកជាមួយនឹងគុណភាពវិញកប់ស៊េរីតែម្តង អ្នកណាមិនស្រលាញ់ទាំងគេ ទាំងខ្ញុំ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post