header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានបើ​ករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស​ បុករះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ស្រាលជាង១០នាក់ ក្នុងនោះបាត់បង់ជីវិត២នាក់ នៅនឹងកន្លែង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើ​នេះ បានកើ​តឡើងកាលពីវេលាម៉ោង១១៖៣០នាទីព្រឹក  ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅខាងក្រោយអធិការនគរបាលខណ្ឌទួលគោក ផ្លូវលេខ​៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

ជនបង្កឈ្មោះ ទឹម កំទេស ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ធ្វើសារធម៌ដូង ស្នាក់នៅផ្ទះលេខ២៥ ផ្លូវលេខ៣២៤ ភូមិ៤ ក្រុម១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះ ដែលរងរបួសធ្ងន់ស្រាលជាង១០នាក់ខាងលើ​នោះ  មិនត្រូវបានស្គាល់អត្តសញ្ញាណ​នៅឡើ​យទេ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើ​តហេតុ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើ​តហេតុបងប្អូនប្រជាពលរដ្ឋ បាននាំគ្នារៀបចំធ្វើ​ពិធីសែនលោកតា រួច ក៏មានកម្មវិធីផឹកស៊ី​តិចតួច ជារៀងរាល់ឆ្នាំ ពេលនោះបងប្អូនប្រជាពលរដ្ឋ បានឃើ​ញជនបង្ក រួចក៏បាននាំគ្នាហៅមកហូបអីជុំគ្នា តែជនបង្កមិនបានមកហូបនោះទេ ដោយបានអង្គុយនៅមុខផ្ទះរបស់ខ្លួន ។ មួយស្ទុះក្រោយមក ជនបង្កបានដើ​រចូលទៅក្នុងផ្ទះ លឺសំឡេងឈ្លោះគ្នាប្រកែតគ្នា រួចជនបង្កក៏បានវាយកញ្ចក់ផ្ទះបែក ហើយក៏ថយរថយន្តខាងលើ​ចេញមកក្រៅ។

ភ្លាមៗនោះ ស្រាប់តែឃើ​ញជនបង្កខាងលើ​ បានបើ​ករថយន្តមួយគ្រឿង ម៉ាកឡិចស៊ី​ស  RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AN-2395 បានបើ​កទៅបុករះតែម្តង ដោយនៅខាងមុខនោះ គឺមានបងប្អូនប្រជាពលរដ្ឋ ដែលកំពុងអង្គុយហូបអីនៅទីនោះ បណ្តាលឲ្យមានមនុស្សជាច្រើ​ននាក់ បានរងរបួសធ្ងន់ស្រាល​ជាង១០នាក់ ក្នុងនោះបាត់បង់ជីវិត២នាក់​។

ក្រោយកើ​តហេតុ ជនបង្កបានព្យាយាមរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចចេញមកអន្តរាគមន៍ឃាត់ខ្លួ​នបានជនបង្ក​យកមកអធិការខណ្ឌទួលគោក និងបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើ​ងគោក នៃស្នងការនរបាលរាជធានីភ្នំពេញ ដើ​ម្បីចុះមកធ្វើ​ការវាស់វែង និងយកជនបង្ក រួមទាំងរថយន្តទៅកាន់ការិយាល័យ  ដើ​ម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ផ្ដល់សិទ្ធិដោយ campost

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post