header ads

Sponsor

ឧត្តរមានជ័យៈ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម Facebook អាខោនឈ្មោះ «ផុស ផុស» ដោយបានសរសេរចំណងជើងថា «អញចង់ធ្វើអញ្ចឹងទើស ក្បាលអាណា» និងមានពាក់ឯកសណ្ឋានជាកម្លាំងនគរបាលផងនោះ ភ្លាមៗកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ បានធ្វើការស្រាវជ្រាវរកទីតាំង រហូតឈានដល់ការឃាត់ខ្លួនបានសម្រេចហើយ និងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួន នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ ប្រហែលម៉ោង ៣ ល្ងាច។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តមានជ័យបានប្រាប់សារព័ត៌មានឲ្យដឹងថា ជនដែលបានបន្លំស្លៀកឯកសណ្ឋានប្រយុទ្ធរបស់នគរបាលជាតិ និងដាក់ថ្នាំញៀនពីមុខរួចថតបង្ហោះនៅលើអាខោន ដែលមានឈ្មោះ «ផុស ផុស» មានឈ្មោះ ភឿ ផុស អាយុ២៩ឆ្នាំ រស់នៅភូមិភ្នៀត សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោកស្នងការខេត្តបន្តថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួននោះ គឺកម្លាំងបានធ្វើការឆែករកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនICE ១កញ្ចប់តូច សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន ,ទូរសព្ទ័ដៃ ៤គ្រឿង ឧបករណ៍ឆក់ត្រី១គ្រឿង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post