
ប្រភពសមត្ថកិច្ចបានអោយអង្គភាពយើងដឹងថា៖ នៅវេលាខាងលើដែលខណះដែលសមត្ថកិច្ចកំពុងតែចុះអនុវត្តច្បាប់ចរាចរណ៍.ត្រួតពិនិត្យជាតិអាកុលត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមដងផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិខាងលើ ស្រាប់តែមានរ៉ឺម៉កម៉ូតូដឹកកូនជ្រូកចំនួន១៩ក្បាល ជិះឆ្លងកាត់គោលដៅបំណងយកទៅស្រុកមេសាង ខេត្តព្រៃវែង តែសមត្ថកិច្ចយើងសង្ស័យបានសួរនាំអ្នកដឹកជ្រូកបានឆ្លើយប្រាប់សមត្ថកិច្ចជ្រូកអស់ទាំងនេះខ្លួនជិះដើរទិញតាមភូមិនៅជិតៗផ្សារជីភូ នៅឯក្រុងបាវិត ពុំបាននាទិញឬនាំមកពីវៀតណាមនោះទេ ក្រោយមកសមត្ថកិច្ចហៅជំនាញពេទ្យសត្វយកទៅពិនិត្យនៅការិយាល័យផលិតកម្មសត្វនិងបសុព្យាបាលខេត្តស្វាយរៀង ។
ចំណែកបុរសជាអ្នកដឹកជ្រូកដែលត្រូវសមត្ថកិច្ចឃាត់នោះមានឈ្មោះ អាត ឡុង អាយុ៣៤ឆ្នាំ មុខរបរដើរទិញជ្រូកមានទីលំនៅភូមិបឹងអន្ទុង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។
ក្រោយពីធ្វើការសួរនាំនិងពិនិត្យលើជ្រូករួចរាល់ហើយនោះ ឃើញការដើរទិញជ្រូកពុំមានច្បាប់អនុញ្ញាតនោះទេ ហើយការទិញជ្រូកក៏គ្មានលិខិតស្នាមអ្វិនោះដែរ ។ហើយមន្ត្រីជំនាញយើងបានធ្វើការអប់រំនិងអោយធ្វើកិច្ចសន្យាបញ្ឈប់ការដើរទិញជ្រូកអត់ច្បាប់អនុញ្ញាតទៀត ហើយត្រូវសុំច្បាប់បញ្ជាក់អោយបានត្រឹមត្រូវពីស្ថាប័នជំនាញទើបអាចមានសិទ្ធដើរទិញជ្រូកបាន ៕ ដោយ៖ស្វាយរៀង


