header ads

Sponsor

កំពង់ធំៈ រថយន្ត២គ្រឿង បោលបុកគ្នាពេញទំហឹង លាន់ដូចរន្ទះ បណ្តាលមនុស្ស៤នាក់ រងរបួសធ្ងន់និងស្រាល កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យោងតាមសាក្សីនៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២គ្រឿង បើកបរក្នុងទិសដៅផ្ទុយគ្នា ពីជើងទៅត្បូង សៀមរាបទៅភ្នំពេញ ស្រាប់តែមកដល់ចំណុចកើតហេតុ គេឃើញរថយន្តម៉ាកកាមរី ស៊េរី០១៤ ពណ៌ស បើកបរ ពីសៀមរាបទៅភ្នំពេញ ទំនងគោកមួយភាំង ក៏ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយ ១តោនកន្លះ ដឹកកណ្តុរពេញទំហឹង បណ្តាលឲ្យរថយន្តទាំង២គ្រឿងប៉ើងធ្លាក់ផ្លូវ បង្កឲ្យភាគីរថយន្តកាមរី រងរបូសធ្ងន់២នាក់ និងស្រាលម្នាក់ ចំណែកអ្នកើកបររថយន្តហ៊ីយ៉ាន់ដាយ របួសស្រាល។ ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានជួយគាស់យកអ្នករបួស ដឹកទៅកាន់មន្ទីរពេទ្យភ្លាម បន្ទាប់មកគេឃើញសមត្ថកិច្ចជំនាញ បានចុះមកជួយសម្រួលចរាចរណ៍ និងធ្វើការវាស់វែង។

សមត្ថកិច្ចបានអឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ទី១.ឈ្មោះ ម៉េង សាមុត ភេទប្រុស អាយុ៣២ឆ្នាំ។ ទី២.ឈ្មោះ សេង យុទ្ធថន និងទី៣.ឈ្នោះ ហេង យុវជនទាំងបីនាក់ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងម្ចាស់រថយន្តហ៊ីយ៉ាន់ដាយ ឈ្មោះ មឿន និល អាយុ៤៤ឆ្នាំ នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរថយន្តទាំង២គ្រឿង កំពុងយកទៅរក្សាទុកនៅអធិការនគរបាលស្រុកបារាយណ៍ រងចាំធ្វើការដោះស្រាយតាមក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post