header ads

Sponsor

ពោធិ៍សាត់ៈ ទោះបីជាកន្លងមក សមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ បង្ក្រាបបទល្មើសព្រៃឈើក្នុងស្រុកវាលវែង ជាច្រើនករណី ប៉ុន្តែមិនដែលប៉ះពាល់មេឈ្មួញ តាំង អៀង និងបក្ខពួកទាល់តែសោះ។ ដូច្នេះហើយ ទើបមេឈ្មួញ តាំង អៀង នៅតែអាចប្រើប្រាស់អាជ្ញាប័ណ្ណហួសសុពលភាពរបស់ក្រុមហ៊ុន អឹម ឌី អេស បន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃ ភ្នំសំកុស និងតំបន់អភិរក្សជួរភ្នំក្រវាញ ភាគកណ្ដាល ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីមន្ត្រីនៅមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ បានឲ្យដឹងថា មេឈ្មួញ តាំង អៀង និងបក្ខពួក នៅតែអាចបន្តដឹកជញ្ជូនឈើចេញពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ យ៉ាងស្រួលនេះ គឺមានការឃុបឃិតបើកដៃពីសំណាក់លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងមេរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ផងដែរ។ ចំណែកប្រភពពីមន្ត្រីរាជការ នៅក្នុងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានឲ្យដឹងដែរថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទេនោះ គឺ មេ ឈ្មួញ តាំង អៀង ព្រមទាំង បក្ខពួក មិនអាច បន្តសកម្មភាព កាប់ ឈើ និង ដឹកជញ្ជូន ឈើ ចេញពី តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ សំ កុស និង តំបន់ អភិរក្ស ជួរ ភ្នំក្រវាញ ភាគ កណ្ដាល ក៏ដូចជា តំបន់ ដែនជម្រកសត្វព្រៃ ភ្នំ ឱ រ៉ា ល់ យ៉ាង គគ្រឹកគគ្រេង ដូច សព្វថ្ងៃនេះ ទេ ។

មន្ត្រីរាជការ ក្នុង សាលាខេត្ត ពោធិ៍សាត់ មួយចំនួន បាន បង្ហើប ឲ្យ ដឹងថា មេ ឈ្មួញ តាំង អៀង មាន ទំនាក់ទំនង យ៉ាង ជិតស្និទ្ធ ជាមួយ លោក ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ ទើប ហ៊ាន ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត របស់ខ្លួន ដោយ គ្មាន ខ្លាចក្រែង អ្វី ទាំងអស់ ។ ជាក់ស្ដែង អាជ្ញាប័ណ្ណ ក្រុមហ៊ុន អឹម ឌី អេស របស់ ឧកញ៉ា ទ្រី ភាព ដែល ហួស សុពលភាព ជាច្រើន ឆ្នាំ មកហើយ នោះ នៅតែ ត្រូវបាន មេ ឈ្មួញ តាំង អៀង ប្រើប្រាស់ សម្រាប់ ដឹកជញ្ជូន ឈើ ពី ស្រុក វាលវែង និង ស្រុក ភ្នំក្រវាញ ចូលទៅ ខេត្តកំពង់ឆ្នាំង និង រាជធានី ភ្នំពេញ យ៉ាង រលូន ។ មន្ត្រីរដ្ឋបាល ព្រៃឈើ មន្ត្រី បរិស្ថាន និង សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង មិន ហ៊ាន ប៉ះពាល់ មេ ឈ្មួញ តាំង អៀង នោះទេ ព្រោះ គេ ដឹងថា ឈ្មួញ ម្នាក់នេះ មាន ខ្នងបង្អែក រឹងមាំ ចាំ ជួយ ដោះស្រាយ គ្រប់ពេលវេលា ។ សូម្បីតែ លោក ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ និង លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ក៏ រក្សា ភាព ស្ងៀមស្ងាត់ ផងដែរ ក្នុងខណៈដែល មេ ឈ្មួញ តាំង អៀង បន្ត បំផ្លាញ ព្រៃឈើ ក្នុងស្រុក វាលវែង និង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ យ៉ាង មហន្តរាយ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post