header ads

Sponsor

ភ្នំពេញៈ អាជ្ញាធរខណ្ឌសែនសុខ ចាប់ផ្ដើម​ចេញប្រតិបត្តិការរំដោះចិញ្ចើមផ្លូវសាធារណៈ ដោយចុះ​រុះរើ របា កាត់ស្លាកយីហោ ដែលសង់រំលោភបំពានលើចំណីផ្លូវសាធារណៈ បន្ទាប់ពីចេញសេចក្តីជូនដំណឹងឲ្យ​រុះរើជាច្រើនលើក ច្រើនសារ ប៉ុន្តែមិនមានការចូលរួមពីអ្នករំលោភបំពាន។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីអាជ្ញាធរខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ លោក សំាង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះប្រតិបត្តិការធ្វើការរុះរើ កាត់ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្ម  ស្លាកយីហោ និងសម្ភារៈដាក់តាំងអនា​ធិបតេយ្យ រំលោភចំណីផ្លូវសាធារណៈ ។

ការធ្វើបែបនេះ ដោយសារតែអាជ្ញាធរខណ្ឌសែនសុខ បានចេញសេចក្តីជូនដំណឹងអោយរុះរើ ចំនួន៣លើករួចទៅកហើយ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនព្រម អនុវត្តតាមការណែនាំរបស់អាជ្ញាធរ ទើបរដ្ឋបាលខណ្ឌសែនសុខ ចាត់វិធានការរដ្ឋបាលក្តៅបែបនេះ ។ ចំណែកសម្ភារៈដែលរុះរើបាន ត្រូវដឹកជញ្ជូនយកទៅរក្សាទុកនៅក្នុងបរិវេណសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់។

ជុំវិញការរុះរើនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋមួយចំនួន ក៏​បានចូលរួមជាមួយអាជ្ញាធរ ដោយពួកគាត់បានលើកឡើងថា ការធ្វើបែបនេះ គឺពួកគាត់ចូលរួមពេញទំហឹង ពីព្រោះថា ចំណីផ្លូវសាធារណៈ គឺជាទុកសម្រាប់ ប្រជាពលរដ្ឋទូទៅធ្វើដំណើរ ដូច្នេះគួររក្សាចិញ្ចើមផ្លូវសាធារណៈនេះឲ្យបានល្អប្រសើរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post