header ads

Sponsor

ភ្នំពេញៈ សម្ដេច​តេជោ​ ហ៊ុនសែន​នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា​ បានអំពាវនាវឲ្យប្រជាពលរដ្ឋអត់ធ្មត់អំពីបញ្ហាខ្វះទឹក និងការដាច់ចរន្តអគ្គិសនីប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បន្ទាប់រាជរដ​្ឋាភិបាលកំពុងខិតខំរកដំណោះស្រាយអំពីក្តីកង្វល់នេះ។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី១៨ ខែ មីនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងជំរុញការជីកអណ្តូងទឹកឲ្យបានគ្រប់ទីកន្លែង ដើម្បីសម្រួលការលំបាកប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ក៏នឹងប្រើប្រាស់ម៉ាស៊ីនភ្លើងដើរដោយថាមពលប្រេងឥន្ធនៈ ដើម្បីដោះស្រាយវិបត្តិដាច់ចរន្តអគ្គិសនី។

 ជាមួយគ្នានេះ​ គឺជាបញ្ហាវារីអគ្គិសនីទាំងអស់របស់យើងដោយសារទឹកវាហួតហែង ធ្វើឲ្យវារីអគ្គិសនី ទាញទូរប៊ីនអត់រួច  ដែលត្រូវបិទមួយចំនួន ធ្វើឲ្យយើងកំពុងខ្វះអគ្គិសនី រហូតទៅដល់៤០០មេកាវ៉ាត់។ ដូច្នេះហើយ បានការផ្គត់ផ្គង់អគ្គិសនីរបស់យើងមួយចំនួន មានការរអាក់រអួល កន្លែងខ្លះត្រូវបានស្នើសុំឲ្យមានការកាត់ផ្តាច់ ផ្អាកការផ្គត់ផ្គង់ ដើម្បីផ្គត់ផ្គង់នៅកន្លែងនេះ បន្ទាប់ទៅផ្គត់ផ្គង់កន្លែងនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post