header ads

Sponsor

ភ្នំពេញៈ បុរសជាកម្មករសំណង់ម្នាក់ ខណៈកំពុងវាងជញ្ជាំងថ្មបង្គន់ បែរជាបាក់សង្កត់ផ្ទប់ជញ្ជាំងម្ខាងទៀតបែកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក​ ថ្ងៃទី១៤​ ខែមីនា​ ឆ្នាំ២០១៩​ នៅត្រង់ចំណុចការដ្ឋានមួយកន្លែងភូមិខ១​ សង្កាត់ច្រាំងទី២ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន​ ថុន ​ភេទប្រុស អាយុ៤៤ឆ្នាំ ​មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំចំរេះទី២ ខណ្ឌឬស្សីកែវ​ មានកូនស្រីក្នុងបន្ទុកគ្រួសារ២នាក់។

ប្រពព័ត៌បានឲ្យដឹងថា នៅមុនពេលកើត មានកម្មករសណង់២នាក់ បានវាយផ្ទះចាស់ដោយវាយជិតរួចអស់ហើយ នៅតែជញ្ជាំងបង្គន់ប៉ុណ្ណោះ ដោយពួកគាត់បានវាយម្តងម្នាក់ ស្រាប់តែពេលជនរងគ្រោះវាយក៏ជញ្ជាំងបង្គន់នោះ ក៏បាក់មួយផ្ទាំងធំរលំសង្កត់លើខ្លួនផ្ទប់ជញ្ជាំងម្ខាងទៀត គេចមិនរួចស្លាប់ភ្លាមៗនៅកន្លែងកើត។ ភ្លាមៗនោះ ត្រូវបានប្រជាពលរដ្ឋជាច្រើននាក់ជួយគាស់ចេញតែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សពត្រូវបានយកមកផ្ទះជនរងគ្រោះ និងប្រាប់សមត្ថកិច្ចឲ្យចុះពិនិ្យបន្ទប់ពីពិនិត្យរួចសមត្ថកិច្ចប្រគល់សព្វឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post