header ads

Sponsor

ភ្នំពេញៈ ចោរលួចរថយន្តម្នាក់ ត្រូវបានលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ដោះលែងឲ្យមានសេរិភាពវិញ ពេលនគរបាលបញ្ជូនមកតុលាការ។ ចំណែកជនសង្ស័យម្នាក់ទៀត ត្រូវបានលោកតំណាងអយ្យការ បញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវីធី និងចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន។

ជនសង្ស័យដែលត្រូវលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ដោះលែងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នោះ មានឈ្មោះ ស៊ឹម សុខមាន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ 2V4V ផ្លូវបេតុង ក្រុម៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលលោក សាយ ណូរ៉ា បើកការស៊ើបសួរ និងចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរឲ្យសម្រេចឃុំខ្លួនមានឈ្មោះ ម៉ម ភារៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅឃ្លាំងលេខ៩៣ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើកាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចឃ្លាំងលេខ៩៣ ផ្លូវលេខ ៥៩៨ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ខាត់ រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកាត់ដេរ ជាម្ចាស់រថយន្ត Lexus 470 ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2P-4037 លេខតួ និងលេខម៉ាស៊ីន ១០០០០១៧៦៥៣ (ក្រោយពីលួចបានជនសង្ស័យយកទៅដូរស្លាក ភ្នំពេញ 2AM-4876 ដែលបានបាត់កាលពីវេលាទាបភ្លឺថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅ ចំណុចផ្ទះលេខ៨១F ក្នុងបុរីវិមានភ្នំពេញ ផ្លូវ២០៨ ក្រុមទី៤ ភូមិច្រាំងចំរេះទី១ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានរថយន្តដែលជនសង្ស័យលួចនោះយកទៅប្រគល់ជូនម្ចាស់ដើមវិញ, អាវុធខ្លី ១ដើម ប្រើហ្គាសបាញ់គ្រាប់កាំកង់ លេខ១៨C និងកូនសោររថយន្តចំនួន២៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post