header ads

Sponsor

ភ្នំពេញៈ សន្តិសុខយាមកាមក្នុងខុនដូ៩៩៩ម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍អូរបែកក្អម ធ្វើការឃាត់កាលពីវេលាម៉ោង៥៖៣០នាទីល្ងាច​ថ្ងៃទី២៥ ខែមី​នា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីរំលោភក្មេងស្រីអាយុ៧ឆ្នាំ នៅក្នុងរ៉ឺម៉កម៉ូតូកង់បី មុខអង្គការ ដើម្បីភាពញឹមនៃកុមារ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ស្រុង ឡូញ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី និងជា​សន្តិសុខយាមក្នុងខុនដូ៩៩៩ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណខុនដូរ៩៩៩ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះឈ្មោះ ស.ខ ស អាយុ៧ឆ្នាំ ស្នាក់នៅជាមួយម្ដាយក្នុងបន្ទុក។

សមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះ និងប្អូនប្រុសម្នាក់ទៀត បានមកលេងលើម៉ូតូកង់បីជនសង្ស័យ ដែលឈប់រង់ចាំដឹកម៉ូយ នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានដឹកម៉ូយ ចំនួន២នាក់ ទៅម្តុំផ្សារដើមគរ ដោយមានក្មេងស្រីរងគ្រោះ និងប្អូនប្រុសទៅជាមួយដែរ។

សមត្ថកិច្ច បន្តថា ក្រោយមកជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ និងប្អូនប្រុសត្រឡប់មកដល់កន្លែងកើតហេតុវិញ បានជួបម្តាយក្មេងស្រីរងគ្រោះ រួចបាននាំគ្នាទៅហូបបាយ ហើយម្តាយក្មេងស្រីរងគ្រោះបានយកប្អូនប្រុស និងក្មេងស្រីរងគ្រោះត្រឡប់ទៅបន្ទប់ជួលរបស់ខ្លួនវិញ រួចក្មេងស្រីរងគ្រោះ បានប្រាប់ម្តាយខ្លួនថា ឈឺប្រដាប់ភេទ តែម្តាយខ្លួនមិនជឿ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនជាលើកទី២ រួចម្តាយក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះទៅឲ្យគ្រូពេទ្យក្នុងអង្គការពិនិត្យមើល ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទក្មេងស្រីរងគ្រោះ។ លុះដល់​នៅថ្ងៃទី២៥ ខែមី​នា ឆ្នាំ២០១៩ ម្តាយក្មេងស្រីរងគ្រោះ និងអង្គការ CPU បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ ឃើញមានស្នាមដាច់រលាតប្រដាប់ភេទ ពិតប្រាកដមែន។

សមត្ថកិច្ច បន្តទៀតថា ក្រោយម្ដាយក្មេងស្រីរងគ្រោះ ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រហូតដល់ម៉ោង៥៖៣០នាទីល្ងាច​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចហេតុខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ និង​តាមការបំភ្លឺ និងចម្លើ​យសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបាន​រំលោភសេពសន្ថវៈ ដោយ​ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post