header ads

Sponsor

ការរទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយ ក្រោយពីបានប្រកាសបង្ហាញនូរវត្តមានចំពោះស្មាតហ្វូននៃត្រកូល V ជំនាន់ចុងក្រោយ និងធ្វើការ pre-order រួចមក ពេលនេះ Vivo ចាប់ដាក់លក់ម៉ូឌែលថ្មី Vivo V15 នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីថ្ងៃទី26 មីនា នេះតទៅហើយ។ ចំពោះស្មាតហ្វូន Vivo V15 ត្រូវបានប្រកាសជាមួយនឹងតម្លៃលក់ជាផ្លូវការនៅលើទីផ្សារក្នុងកញ្ចប់តម្លៃ $339 ។

សម្រាប់ការជាវទៅលើស្មាតហ្វូន V15 និងមានបន្ថែមជូន ដល់អតិថិជន នូវកាដូពិសេសៗជាច្រើន រួមមានដូចជា បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។ មិនតែប៉ុណ្ណោះរាល់ការជាវ V15 លោកអ្នកនិងទទួលបានការផ្តល់ជូនបណ្ណធានាប្តូរ អេក្រង់ដោយឥតគិតថ្លៃ 1ដងផងដែរ ដែលមានសុពលភាព 12ខែ។ ជាពិសេស ក៏មានបន្ថែមនូវការធានាទូរស័ព្ទ រហូតដល់ទៅ 24ខែ គិតចាប់ពីថ្ងៃដែលទិញ។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះក្រុមហ៊ុនក៏នឹង ផ្តល់ជូនប័ណ្ណផ្សងសំណាង ចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន 10 រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន 15 រង្វាន់។ កាលបរិច្ឆេទចាប់រង្វាន់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី 26 ខែមីនា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2019។ សម្រាប់អតិថិជនដែលបាន ធ្វើការកុម៉្មង់ទុកមុន ទៅលើស្មាតហ្វូន vivo V15 លោកអ្នកអាចទៅទទួល ស៊ីមកាតដែលមានតំលៃ 54$ ដោយឥតគិតថ្លៃ ជាមួយនឹងគំរោង Smart ធំហ្មង រយៈពេល 24 សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 31/03/2019 ដោយលោកអ្នកគ្រាន់តែ ភ្ជាប់មកជាមួយនឹងក្រដាស Pre-order ទូរស័ព្ទ ហើយនិងអត្តសញ្ញាណបណ្ណ័ផងដែរ។
សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេស របស់ស្មាតហ្វូន vivo V15 មានដូចជា៖
• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់ • មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour Red

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post