header ads

Sponsor

ភ្នំពេញៈ មន្រ្តីយោធាម្នាក់ បាន​រងរបួសធ្ងន់ បាក់ជើងឆ្វេង និងបែកក្បាល ខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តហ៊ីណូបែនដឹកដី បើកមកកៀរ​ពី​ក្រោយ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០៖​៣០នាទីព្រឹក ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ខាងលិចភ្លើងស្តុបផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ជាមន្រ្តីយោធា ឈ្មោះ ហង្ស សារុន ភេទប្រុស អាយុ ៥៧ឆ្នាំ មានឋានន្តរសក្តិ ជាវរសេនីយ៍ឯក បម្រើការងារ អគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិដុតកំបោរ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តបង្ក ម៉ាលហុីណូ បែនកង់៥ ពណ៌ខៀវ លាយស្លាទុំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1331 អ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-7154 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកស្របទិសមកពីក្រោយកៀរដួលបោកផ្ទប់តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង បែកក្បាលសន្លប់ស្តូក ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ 1-79។ ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចជំនាញចុះពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅអធិការខណ្ឌរងចាំដោះស្រាយពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post