header ads

Sponsor

កំពង់ឆ្នាំងៈ តណ្ហាឡើងដល់កំពូល! ជីតាចិត្តតិរច្ឆាន បានចាប់រំលោភចៅស្រីខ្លួនឯង ដែលមិនទាន់គ្រប់អាយុ រហូតបានសម្រេច កាលពីវេលាម៉ោង២និង១៥នាទី ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចស្រែតាសោម ស្ថិតនៅក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ធន់ ថែ អាយុប្រមាណជា៣៥ឆ្នាំ រស់នៅភូមិឃុំស្រុកខាងលើជាមួយក្មេងស្រីរងគ្រោះ ដែលមានឈ្មោះ ហ.ស.ភ.ត។

សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យដែលត្រូវជាជីតា បានបបួលចៅស្រីទៅរកទិញទឹកកក នៅឯភូមិអណ្ដូងប្រេង ឃុំគ្រាំងលាវ តែពេលដែលធ្វើដំណើរតាមរ៉ឺម៉កម៉ូតូ មកដល់ចំណុចកើតហេតុផ្លូវស្ងាត់ ជាឱកាសល្អជនសង្ស័យត្រូវជាជីតា ក៏បានឈប់រ៉ឺម៉ក់ និងបានបបួលក្មេងស្រីរងគ្រោះ ត្រូវជាចៅស្រីចូលទៅកាប់អំបោសក្នុងព្រៃ រួចក៏ធ្វើសកម្មភាពរំលោភបានសម្រេចតែម្តង។

បើតាមការឲ្យដឹងពីសមត្ថកិច្ចថា ក្រោយការពីរំលោភរួចមក ជនសង្ស័យ ឈ្មោះ ធន់ ថែ ក៏បានឡើងជិះរ៉ឺម៉កបើកយកទៅចោលក្នុងព្រៃ រួចក៏គេចខ្លួនបាត់ស្រមោលតែម្តង។

បច្ចុប្បន សមត្ថកិច្ចនគរបាលខេត្ត កុំពងបើការស្រាវជ្រាវដើម្បីឃាត់ខ្លួនកមកផន្ទាទោសតាមនីតិវិធីផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post