header ads

Sponsor

បាត់ដំបង៖ នៅវេលាម៉ោង២០ និង ៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុង-ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួច។

ជនសង្ស័យមានឈ្មោះ សោម មួយហ៊ាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះជួល ស្ថិតកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ពីបទលួចកាលពីវេលាម៉ោង ១៥ និង ៤៥ នាទីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ចំនុចធានាគាអេស៊ីលីដា សាខាខេត្តបាត់ដំបង ស្ថិតនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង។

ដោយយោងតាមបណ្តឹងឈ្មោះ ជន គុណថា ភេទស្រី អាយុ ៣២ ឆ្នាំ មុខរបរបុគ្គលិកធនាគារ រស់នៅភូមិសំរោងស្នោ ឃុំសំរោង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតប្រាក់ដុល្លាចំនួន ២០.០០០ដុល្លារ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post