header ads

Sponsor

យោងតាមផេគសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងនៅយប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩នេះ ថា ៖ ថ្មីៗនេះមានឧក្រិដ្ឋកម្មមួយនៅ ក្លឹបកំសាន្តរ៉ុក (ROCK)។ ករណី ROCK គឺជាករណីមិនត្រូវលើកលែងទេ។ ករណី ROCK ត្រូវជីក ទោះបីត្រូវជីកជម្រៅប៉ុន្មានរយ ឬប៉ុន្មានម៉ឺនម៉ែត្រទៅក្រោមដី ដើម្បីរកមេក្លោង ក៏នៅតែត្រូវជីកអោយជ្រៅ រកអោយឃើញ។ ព្រោះការបំផ្លិចបំផ្លាញ ដែលចេញពីកន្លែងនេះ គឺវាធំធេងពេក ហើយនៅសល់មួយកន្លែងទៀត ដែលវាកំពុងសំងំ។

សម្ដេចបានបន្ថែមថា ៖ ប៉ុន្មានថ្ងៃនេះ ឮថាចាប់បានរួចហើយ មិនដឹងថាទៅណា អញ្ចឹងត្រូវតែអោយ ហ៊ុន សែន លូកដៃហើយ ចូលទៅក្នុងសំណុំរឿងមួយនេះ គឺមិនអាចអោយរួចផុតទេ ព្រោះឧក្រិដ្ឋកម្មមួយនេះវាធំហួស។ មិនត្រឹមតែផ្តន្ទាទោស មេការតូចតាច មេបន្ទប់ និងអ្នកជក់នោះទេ គឺចាប់អាមេវា អាធំ ។ រឿងនេះត្រូវតែធ្វើអោយហ្មត់ចត់ ដាច់ខាត គ្មានការលើកលែងទេ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post