header ads

Sponsor

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងសហគមន៍អឺរ៉ុប (EU) នឹងនៅតែបន្តមានទំនាក់ទំនងល្អជាមួយគ្នាបន្តទៀត ទោះបីជាជួបបញ្ហាប្រឈមនាពេលកន្លងមកក៏ដោយ។

បញ្ហាប្រឈម ដែលសម្តេច ស ខេង សំដៅដល់នោះ គឺ EU បាន និងកំពុងសិក្សាពីនីតិវិធីផ្អាកជាបណ្តោះអាសន្នលើការអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងសព្វាវុធ (EBA) ពីកម្ពុជា។ ករណីនេះ មន្រ្តីគណៈកម្មការអឺរ៉ុប នឹងមកសិក្សាពីលក្ខខណ្ឌដកប្រព័ន្ធអនុគ្រោះពន្ធ នាពេលដ៏ឆាប់ខាងមុខ ពោល គឺនៅចុខែមីនានេះហើយ។

ក្នុងជំនួបជាមួយលោក George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សម្តេច ស ខេង បានថ្លែងអំណរអរគុណអឺរ៉ុប ដែលបានជួយអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមក។

សម្តេចបន្តថា “ទោះបីជាក្នុងរយៈពេលចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អឺរ៉ុប មានបញ្ហាប្រឈមជាមួយគ្នាក៏ដោយ ប៉ុន្តែសង្ឃឹមថា អ្វីៗនឹងត្រូវដោះស្រាយ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងរវាងកម្ពុជា-អឺរ៉ុប ប្រសើរឡើង”

ចំណែក លោក George Edgar បានថ្លែងឲ្យដឹងដែរថា ទោះបីគម្រោងខ្លះ មានការផ្អាកក៏ដោយ ក៏ប៉ុន្តែអឺរ៉ុប នៅតែបន្តជួយកម្ពុជាទៀត៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post