header ads

Sponsor

កំពង់ចាមៈ លោកយាយវ័យ៦៧ឆ្នាំម្នាក់ បានស្លាប់ក្នុងភ្នក់ភ្លើង ក្រោយយកចាក់សាំងដុតសម្លៀកបំពាក់ចៅ​ក្នុងផ្ទះរបស់ខ្លួន បណ្តាលឲ្យ​ឆាបឆេះទាំងផ្ទះ ស្លាប់ទាំងខ្លួនឯង រីឯចៅប្រុស រងរបួសរលាកជើង។

ហេតុការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣៖១៦នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខ្ទួយ៤ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកយាយរងគ្រោះឈ្មោៈ សែម ប៉ុក អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ ជាកម្មករដាំដុះរបស់ក្រុមហ៊ុន ឡុងស្រេងចំការកៅស៊ូបឹងកេត ។ ចៅប្រុសឈ្មោះ ផល សុធា អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ (មានផ្ទុកមេរោគអេដ៍ឆ្លងពីឪពុកម្តាយ)។

តាមការបំភ្លឺរបស់ចៅប្រុស​ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានឈ្លោះប្រកែកជាមួយ ជីដូន ដោយខ្លួន​សុំ២ម៉ឺនរៀន ដើម្បីធ្វើសាហ៊ុយទៅនៅជាមួយអង្គការ តែជីដូនមិនឲ្យ ស្រាប់តែយកប្រេងសាំង២លីត្រ ចាក់លើខោអាវចៅ ហើយយកដែកកេះមកកាន់ ខណៈនោះគាត់បានបើកចង្រ្កានហ្គាសកម្ដៅ​សំឡ ធ្វើឲ្យ​ឆាបឆេះពេញផ្ទះ ឃើញដូនោះខ្លួន (ចៅប្រុស) បានស្ទុះរត់ចេញទៅហៅអោយគេជួយ បណ្តាលអោយរងរបួសជើងទាំងសងខាង រីឯជីដូន ស្លាប់ក្នុងភ្នក់ភ្លើងកំពុងឆេះ។

ក្រោយកើតហេតុសាកសពជីដូនដែលភ្លើងឆេះរោលខ្មៅ ត្រូវបានសមត្ថកិច្ច​ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឈ្មោះ ផល សុធា ត្រូវជាចៅ ត្រូវ​បានបញ្ជូនទៅសង្គ្រោះ​នៅ​មណ្ឌលសុខភាពឃុំអូរម្លូ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post