header ads

Sponsor

កាលពីម្សិលម្ងៃ ល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម  សុខ សុវណ្ណវឌ្ឍនាសាប៊ុង (វិល្លាម) ប្រធានគណបក្សខ្មែរក្រោក ក្រោយពីបានទទួលព័ត៌មានពី មន្ត្រីនគរបាល​ប៉ុស្តិ៍ទំនប់ទឹក​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ មួយរូប ​រហ័សនាម P1 ដែលមហាជនតែងកោសសរសើ​រគាត់សកម្មខាងប្រដេញបង្ក្រាបមុខសញ្ញានោះ​ និងបានខិតខំតស៊ូបំពេញភារកិច្ច​នោះ ហើយត្រូវបានចោរលួចយកម៉ូតូទៅបាត់ ដែលជា​ម៉ូតូរបស់ខ្លួន ជាញឹសឈាមដែលខំសន្សំមកជាមួយប្រពន្ធរួចមក ឯកឧត្តមក៏បានប្រកាសឧបត្ថម្ភជាទឹកប្រាក់ចំនួន មួយពាន់ដុល្លារ។

រហូតមកដល់ល្ងាចថ្ងៃទី ២០ ខែមីនា នេះ ប៉ូលិសរងគ្រោះខាងលើបានទទួលទឹកប្រាក់ហើយពីឯកឧត្តមវិល្លាម តាមរយៈក្រុមការងារលោក ហើយជាមួយគ្នានេះដែរ P1 ក៏បានលើកឡើងថា ៖

ខ្ញុំបាទបាន ទទួលអំណោយដោយចិត្តស្មោះរបស់ឯកឧត្តម William Guang ខ្ញុំបាទពិតជាសប្បាយចិត្តណាស់ដែលលោកបានផ្តល់ដល់រូបខ្ញុំបាទ អ្វីដែលលោកជួយ ខ្ញុំនៅពេលនេះសូមផលបុណ្យទាំងនេះ ជូនទៅលោកទ្វេដង សូមអរគុណ 20.03.2019

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post