header ads

Sponsor

ថៃៈ ពលករខ្មែរចំនួន២នាក់ ម្នាក់ស្លាប់ ម្នាក់របួស ខណៈកំពុងបើកជញ្ជាំងរថយន្ត ដើម្បីទម្លាក់សម្ភារៈចុះ ក៏ស្រាប់តែមានដុំដែករមូរបានរមៀលធ្លាក់ពីលើរថយន្តមកសង្កត់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២៖​៣០នាទីថ្ងៃត្រង់ នៅក្នុងរោងចក្រផលិតបន្ទះដែក និងស័ង្កសីមួយកន្លែង ក្នុងឃុំបាងយ៉ាព្រែក ស្រុកព្រះប្រាក់ដែង ខេត្តសមុទ្រប្រាកាន ប្រទេសថៃ។

សេចក្តីរា​យការណ៍ បានឲ្យដឹងថា រថយន្តដឹកដែក​នោះម៉ាក អ៊ី​ស៊ុយស៊ុយ ពណ៌ស ជាប្រភេទរថយន្តសណ្តោងកង់១៨ បើកបរដោយឈ្មោះ ស៊ុឆាយដាវដៃរ៉ាំ ដោយគេបានរៀបរាប់ថា មុនពេលកើតហេតុ រូបគេ​បានដឹកដែកបន្ទះ និងដុំដែករមូរពីខេត្តឈុនបុរី ឆ្ពោះមកកាន់រោងចក្រនេះ ហើយក៏បានឈប់សំចតក្នុងទីតាំងរោងចក្រ ដើម្បីអោយកម្មករមកទម្លាក់សម្ភារៈទាំងនេះ ។

លោកក៏បានបន្តថា ភ្លាមៗនោះលោកសង្គេតឃើញមានកម្មករចំនួន៤នាក់ បានដើរមកបើកគន្លឹះជញ្ជំងរថយន្តផ្នែកកន្ទុយសណ្តោង លុះជញ្ជាំងចំនួន២ផ្ទាំងបានរបើកឡើង ក៏ស្រាប់តែដុំដែករមូរចំនួន២ដុំ បានរមៀលធ្លាក់មក ហើយក៏បានសង្កត់ទៅលើកម្មករចំនួន២នាក់ ដោយម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស ។

ពលករខ្មែរទាំង២នាក់នោះ អ្នកស្លាប់ឈ្មោះ សុន ភេទប្រុស អាយុ២៣ឆ្នាំ និងអ្នករបួសមានឈ្មោះ វី ភេទប្រុស អាយុ២៤ឆ្នាំ ដោយបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសមុទ្រប្រាកានហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post