header ads

Sponsor

ភ្នំពេញៈ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានចុះត្រួតពិនិត្យផ្ទះលក់ឱសថបូរាណចិន ទាក់ទងនិងគុណភាព ការផលិតខុសស្តង់ដានៃការផលិតជាច្រើនមុខ ៣ទីតាំងជាប់គ្នា។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ធ្វើឡើងនៅបីទីតាំង ផ្ទះលេខ១០២ ១០៤ និងផ្ទះលេខ១០៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ (ហ្សាដឺហ្គោល) ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យហាងលក់ឱសថបូរាណចិន មានការដឹកនាំផ្ទាល់ដោយ លោក ងិន ពេជ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលរួមដោយបញ្ជាដោយលោក វរៈសេនីយ៍ទោ កឹម វិសាល ប្រធានក្រុមបង្គាប់ការ កម្លាំងពិសេស នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការត្រួតពិនិត្យហាងលក់ឱសថបូរាណចិនគ្រប់ប្រភេទនេះ លោកវរៈសេនីយ៍ទោ កឹម វិសាល បានហាមអ្នកព័ត៌មានមិនអោយថតរូបទៅវិញ មិនដឹងថាក្រុមការងារ របស់លោក ចុះមកទីតាំងលក់ឱសថបូរាណចិនគ្រប់ប្រភេទទាំង៣នេះ ក្នុងគោលបំណងអ្វីឡើយ?បានជាមានការលាក់បាំងបែបនេះ។

តាមប្រភពព័ត៌មានបានលួចបង្ហើយថា ទីតាំងទាំង៣ ជាប់គ្នានេះ ប្រកបអាជីវកម្មលក់ដូរជាយូណាស់មកហើយ ត តាំងពីឪពុកម្ដាយដល់កូនៗ ហើយក៏មានលិខិតប្រកបអាជីវកម្មត្រឹមត្រូវផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post