header ads

Sponsor

អាមេរិកៈ ក្រុមហ៊ុន Boeing បានអះអាងកាលពីល្ងាចថ្ងៃចន្ទថា ពួកគេនឹងបំពាក់ Software ទំនើបជាងមុន នៅលើយន្តហោះ 737 MAX 8 នៅរយៈពេលប៉ុន្មានម៉ោង ក្រោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក បាននិយាយថា ពួកគេនឹងបង្គាប់ឲ្យមានការផ្លាស់ប្តូររចនាលើយន្តហោះប្រភេទនេះ នាខែមេសាខាងមុខ។

ក្រុមបង្កើតច្បាប់សហរដ្ឋអាមេរិក នឹងបញ្ជាឲ្យក្រុមហ៊ុនផលិតយន្តហោះ Boeing ធ្វើការផ្លាស់ប្តូរយន្តហោះកំពូលៗរបស់ពួកគេ ក្រោយឧប្បត្តិហេតុធ្លាក់យន្តហោះនៅប្រទេសអេត្យូពី។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា ពួកគេនឹងតម្រូវឲ្យមានការផ្លាស់ប្តូររចនាយន្តហោះរបស់ពួកគេមិនហួសពីខែមេសាខាងមុខនោះទេ។

ជាការឆ្លើយតបវិញ ក្រុមហ៊ុន Boeing បានអះអាងថា ពួកគេនឹងបំពាក់ Software ជឿនលឿនជាងមុននៅលើយន្តហោះ 737 MAX 8 គឺជា Software មួយដែលពួកគេបានរចនាឡើង ដើម្បីធ្វើឲ្យយន្តហោះមានសុវត្ថិភាពជាងមុន។

សូមបញ្ជាក់ថា យន្តហោះម៉ូដែលថ្មីរបស់ក្រុមហ៊ុន Boeing មួយនេះ បានជួបគ្រោះថ្នាក់២លើករួចមកហើយ ក្នុងរយៈពេល៥ខែកន្លងមកនេះ ពោល គឺវាកើតឡើងបន្ទាប់ពីការធ្លាក់យន្តហោះម៉ូដែលតែមួយ កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ នៅក្នុងសមុទ្រជ្វា របស់ប្រទេសឥណ្ឌូនេស៊ី៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post