header ads

Sponsor

ភ្នំពេញៈ មិនដឹង ខាង ណា ទទួលខុសត្រូវ ទេ? បង្គោល ភ្លើង បំភ្លឺ ផ្លូវ មួយ ដើម  បាន ពុក ផុយ គល់  រហូត រលំ ដួលទៅត្រូវ អ្នកដំណើរ ម្នាក់  កំពុងជិះម៉ូតូ  បណ្ដាលឲ្យរង របួស ដែល ហេតុការណ៍ គ្រោះថ្នាក់ ខាងលើ នេះ បាន កើតឡើង នៅ វេលា ម៉ោង ៨ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ០៣ ខែមេសា ឆ្នាំ ២០១៩ នេះ នៅ តាម វិ ថី ព្រះ មុន្នី រេ ត ក្នុង សង្កាត់ បឹង សាឡា ង ខណ្ឌទួលគោក។

បុរស ម្នាក់ ដែល រង របួស ខាងលើ មានឈ្មោះ ហង់ គិរី អាយុ ៣០ ឆ្នាំ មុខរបរ ជា អ្នកលក់ និង ចែកចាយ ផលិតផល ស្ករ គ្រាប់ ហើយ មាន លំនៅ សង្កាត់ កំពង់ សំណាញ់ ក្រុង តា ខ្មៅ ។

បន្ទាប់ ពី កើតហេតុ ក៏ មាន ក្រុមហ៊ុន ភី ភី ឌី ដែល ជា អ្នក មើលថែ រទាំ បង្គោល ភ្លើង រាជធានី ភ្នំពេញ បានមក ដល់ ដែរ ហើយក៏ បាន មើល រួចរាល់ និង បាន អះអាង ថា មិនដឹង ខាង ណា ទទួលខុសត្រូវ ទេ ចាំ គាត់ សួរ ថ្នាក់លើ សិន ប៉ុន្តែ កន្លង មក អង្គភាព ខាងលើ បាន មើលថែ ទាំបង្គោល ភ្លើង របស់ រាជធានី ភ្នំពេញ ប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post