header ads

Sponsor

ភ្នំពេញ៖ វេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មានករណីឆក់ទូរស័ព្ទដៃ (IPHONE MAX)បានសម្រេច ប៉ុន្តែចុងក្រោយជាប់ខ្នោះនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដែលបង្កឡើងដោយជនសង្ស័យ០១នាក់ម៉ូតូ០១គ្រឿងម៉ាក់និច។

ជនសង្ស័យឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរមុខរបបសិស្សថ្នាក់ទី១១Eវិទ្យាល័យវត្តភ្នំទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 1HF5775. ភ្នុំពេញ លេខតួ+លេខម៉ាសុីន=36469។

ជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ខណ្ឌ ៧មករា ។

បច្ចុប្បន្នទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញចំនែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post