header ads

Sponsor

ភ្នំពេញៈ ជីវិតមនុស្សនៅលើដងផ្លូវពិតជាប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ ស្ទើតែក្លាយជាទម្លាប់របស់អ្នកលោកអ្នកបើកបររថយន្តគ្រប់ប្រភេទ ដែលបង្កគ្រោះថ្នាក់តាមដងវិថីនានាក្នុងពេលរាត្រី ហើយព្យាយាមបើករត់បាត់នេះ បើប៉ះលើគ្រួសារអ្នកវិញ អ្នកមានអារម្មណ៍ក្តុកក្តួល និងតក់ស្លុតបែបណា?

ជាក់ស្ដែង យុវជនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាម ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តកុងតឺន័របើកបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផែស្ងួតហ្គ្រេនស្តា តាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-2216 ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រ (ចាំស្លាកលេខ) ធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកជនរងគ្រោះនិងម៉ូតូ ដួលអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗក្នុងថ្លុកឈាមទាំងបិតភ្នែកមិនជិត ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចចូលផែបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យ និងធ្វើកំណត់ហេតុ និងស្រាវជ្រាវ ស្វែងរកសាច់ញាតិជនរងគ្រោះ ដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូវិញ សមត្ថកិច្ចជំនាញយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំសាច់ញាត្តិយកឯកសារមកទទួលយកទៅវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post