header ads

Sponsor

ភ្នំពេញៈ ក្រោយឃាត់ខ្លួនតាមដីកាបញ្ជាឲ្យ​ចូលខ្លួន នៅវេលាម៉ោង២៖​២០នាទីរសៀលថ្ងៃទី ២ ខែ​មេសា ឆ្នាំ២០១៩នេះ លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីមួយរូប​ ត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ​ហើយ ដើម្បីប្រគល់អោយអយ្យការអមសាលាដំបូងធ្វើការសាកសួរ។

សូមបញ្ជាក់ថា លោក ផែង វណ្ណៈ ត្រូវកម្លាំង​អាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមបញ្ជាតុលាការ រួច​បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរ។

មន្ត្រីអាវុធហត្ថ បានឲ្យដឹង​ថា ការចាប់ខ្លួន លោក  ផែង  វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីឈ្មោះ និងជាមន្ត្រីសមត្ថកិច្ចផងនោះ គឺអនុវត្តតាមដីកាបញ្ជាឲ្យ​ចូលខ្លួនរបស់លោក អ៊ុ សុភក្តិ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងយោងតាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងនាយករដ្ឋមន្រ្តី។

យោងតាមដីកាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ុ សុភក្តិ ចេញ​កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ បញ្ជាឲ្យ​លោក ផែង វណ្ណៈ ត្រូវចូល​ខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យ​បានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើ​ម្បីសាកសួរ ពាក់ព័ន្ធករណី ញុះញង់ឱ្យប្រព្រឹត្តបទជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post