Sponsor

ទាក់ទងនឹងបញ្ហាលុបដីទន្លេនៅម្តុំកោះពេជ្រ នៃទន្លេចតុមុខ ដែលជាទន្លេប្រសព្វគ្នាចំនួន៤ មានដូចជា ទន្លេមេគង្គលើ (ទន្លេធំ), ទន្លេមេគង្គក្រោម (ទន្លេក្រៅ), ទន្លេសាប (ទន្លេក្នុង), និងទន្លេបាសាក់ (ទន្លេក្នុង) បានក្លាយជាប្រធានបទដ៏ក្ដៅ ប៉ុន្តែមិនទាន់ឃើញមានការឆ្លើយបំភ្លឺយ៉ាងណានោះទេ។

រហូតមកដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ ២០១៩នេះ ឯកឧត្តមវិល្លាម បានសួរសំណួរចាក់ដោតប៉ុន្មានសំណួរនេះ សង្ឃឹមថាអ្នកដែលពាក់ព័ន្ធមានការឆ្លើយបំភ្លឺ ៖

ខាងក្រោមនេះជាការលើកឡើងរបស់ឯកឧត្តម ៖

បឹងបួរទន្លេសមុទ្រព្រៃភ្នំធនធានរ៉ែជាសម្បត្តិរបស់រដ្ឋ ចុះច្រាំងដៃទន្លេនេះជារបស់ឯកជនឬរបស់រដ្ឋ ?  ហេីយការលុបនេះមានច្បាប់អនុញ្ញាតិទេ ?បេីមានច្បាប់ អនុញ្ញាត្តិតេីច្បាប់ឈរលេីគោលការណ៍អ្វីជាចាំបាច់ ទេីបអោយលុបដៃទន្លេបែបនេះ !

បេីមិនមានច្បាប់អនុញ្ញាតិតេីអាជ្ញាធរបានដឹងលឺឬទេពីការលុបនេះ ? ព្រោះមិនមែនចាក់ដីលុបក្នុងមុងបិទទ្វាបន្ទប់ទេ គឺលុបនៅទីសាធារណៈ

បេីខុសច្បាប់ហេីយអាចអូសក អ្នកលុបនេះមកដាក់ទោសបានទេ ?

មានសញ្ញា ? នៅលេីក្បាលច្រេីនណាស់ សង្ឃឹមអាជ្ញាធរក្រុងភ្នំពេញមេត្តាបំភ្លឺដោយអនុគ្រោះផង !

ថ្ងៃនេះលុបកន្លែងនេះបាន ខ្ញុំខ្លាចថ្ងៃក្រោយលុបទន្លេមុខវាំងទៀតតេីបានកន្លែងណាធ្វេីបុណ្យអុំទូក ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor