header ads

Sponsor

កំពង់ស្ពឺៈ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច ដឹកនាំដោយមេបញ្ជាការលោកវរសេនីយ៍ត្រីយស ឌីណា ចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន ដោយឃាត់ខ្លួនយុវតីរូបស្រស់ម្នាក់ ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងនៅ​ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

យុវតីរូបស្រស់ ដែលជាប់ខ្នោះទាំងវ័យក្មេងនោះ ឈ្មោះ ថេង ស្រីលាភ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្នុងនោះកម្លាំងរឹបអូសបាន ម្សៅក្រាមពណ៌សមួយកញ្ចប់ធំ, ដែកកេះចំនួន០៥,ថង់ច្រកគ្រឿងញៀនចំនួន៣ដុំ។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនោះដែរ ឪពុកម្តាយរបស់យុវតីនោះ បានរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្នវត្តុតាង និងជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post