header ads

Sponsor

កំពង់ឆ្នាំងៈ រថយន្តបែនដឹកថ្ម ពាក់ស្លាកខេមរភូមិន្ទ បុកជាមួយម៉ូតូ​ហុងដា សេ១២៥មួយគ្រឿង បណ្ដាលឲ្យប្រពន្ធស្លាប់ភ្លាមៗ រីឯប្ដីរងរបួសធ្ងន់។

គ្រោះ​ថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច​ថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ៧២-៧៣ ចំណុចខាងមុខមណ្ឌលស្ត្រី ស្ថិតនៅក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះចរាចរណ៍នេះ កើតឡើង​រវាងរថយន្តម៉ាក FUSO ពណ៌ត្រីអ៊ី​(បែនដឹកថ្ម ) ពាក់ស្លាកលេខ ខេមរភូមិន្ទ 0២.៣.00៧៣ បើកបរដោយឈ្មោះ រស់ សំណាង  ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិដីក្រហម ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយ​ម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង1F-3108 ពីក្រោយពេញទំហឹង បណ្ដាលអោយខ្ទាតអ្នកជិះម៉ូតូ​បោកក្បាលនិងថ្នល់ស្លាប់១ របួសធ្ងន់១។

សមត្ថកិច្ច បានបន្តថា ជនរងគ្រោះ​ឈ្មោះ រស ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិពារាជ្យឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង(ប្រពន្ធ) ចំណែក​ប្តីឈ្មោះ ឆាយ សុគីន អាយុ៣៦  ឆ្នាំ រង​របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុ អ្នកបើកបរថយន្តបានចុះរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថ​កិច្ចជំនាញសហការជាមួយប្រជាការពារភូមិស្ទាក់ចាប់បាន រួចនាំយកមកសាកសួរបំភ្លឺ និងកសាងសំណុំរឿងចាត់ការ​ទៅតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post