header ads

Sponsor

មួយរយៈពេលចុងក្រោយមកនេះឃើញថា vivo បានវាយលុកខ្លាំងមែនទែនទៅលើស្មាតហ្វូនរបស់ខ្លួនមិនថាស្មាតហ្វូនត្រកូល V ឬ ត្រកូល Y ឡើយ។ ហើយបច្ចុប្បន្នចំពោះក្រុមហ៊ុនស្មាតហ្វូន vivo មួយនេះ ក៏កំពុងតែមានឈ្មោះបោះសំលេង និងទទួលបានកំណើននៃការគាំទ្រច្រើនជាបន្តបន្ទាប់នៅក្នុងទីផ្សារប្រទេសយើងផងដែរ។

ហើយក៏ដូចជាអ្នកទាំងអស់គ្នាបានដឹងហើយថាកាលពីអំឡុងខែមីនា ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបង្ហាញទៅលើស្មាតហ្វូនរបស់ខ្លួនពីរម៉ូឌែលនៃត្រកូល V គឺ ម៉ូឌែល vivo V15 និង V15Pro។ ហើយឃើញថាចំពោះ V15 និង V15Pro ក៏កំពុងតែមានសន្ទុះនៃការគាំទ្រច្រើនគួរឲ្យកត់សម្គាល់ផងដែរចំពោះអ្នកដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។ មិនថាការរចនាទៅលើផ្នែករូបរាង ពណ៌ និងបច្ចេកវិទ្យា សុទ្ធសឹង្ហតែមានភាពច្នៃប្រឌិតខ្ពស់ ដែលត្រូវបានផ្លាស់ប្តូរច្រើនខុសប្លែកពីជំនាន់មុនៗ។ បើនិយាយទៅកាន់ពណ៌របស់ V15 វិញគឺមានពីរពណ៌គឺ ពណ៌ខៀវ(Topaz Blue) និង ពណ៌ក្រហម(Glamour Red) ។ រីឯចំពោះពណ៌ខៀវ (Topaz Blue)ទើបតែធ្វើការបង្ហាញខ្លួននិងចេញលក់ជាផ្លូវការនៅលើទីផ្សារនៅថ្ងៃ2 ខែមេសា នេះទេ។ សម្រាប់អ្នកដែលកំពុងតែស្វែងរកចំពោះ V15  ពណ៌ខៀវ (Topaz Blue) ដ៏ស្រោះស្អាតមួយនេះលោកអ្នកអាចរកជាវបានចាប់ពីថ្ងៃនេះតទៅជាមួយនឹងតម្លៃ $339។

សម្រាប់ការជាវទៅលើស្មាតហ្វូន V15 និងមានបន្ថែមជូនដល់អតិថិជន នូវកាដូពិសេសៗជាច្រើន រួមមានដូចជា បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank ផងដែរ។ មិនតែប៉ុណ្ណោះរាល់ការជាវ V15 លោកអ្នកនិងទទួលបានការផ្តល់ជូនបណ្ណធានាប្តូរ អេក្រង់ដោយឥតគិតថ្លៃ 1ដងផងដែរ ដែលមានសុពលភាព 12ខែ។ ជាពិសេស ក៏មានបន្ថែមនូវការធានាទូរស័ព្ទ រហូតដល់ទៅ 24ខែ គិតចាប់ពីថ្ងៃដែលទិញ។ ពិសេសជាងនេះទៅទៀតនោះក្រុមហ៊ុនក៏នឹង ផ្តល់ជូនប័ណ្ណផ្សងសំណាង ចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន 10 រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន 15 រង្វាន់។ កាលបរិច្ឆេទចាប់រង្វាន់ ប្រព្រឹត្តទៅ នៅថ្ងៃទី26 ខែមីនា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2019។ រួសរាន់ឡើងសំណាងអាចក្លាយជាអ្នក!!!

សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេស របស់ស្មាតហ្វូន vivo V15 មានដូចជា៖

• កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល
• អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)
• ទំហំអេក្រង់ 6.53-inch 2340x1080 FHD+
• AI កាមេរ៉ាក្រោយ 3 គ្រាប់ • មុខងារថតព្រាល Portrait 5MP
• មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)
• មុខងារថតបានកាន់តែធំទូលាយ 8MP (120°)
• មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)
• បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ
• RAM 6GB + ROM 128GB + SD Card up to 256GB
• Jovi: Google Len and Google Assistant
• ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)
• ថាមពលថ្ម 4000mAh
• បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)
• Funtouch OS 9 (Based on Android 9.0)
• មានពីរពណ៌ Topaz Blue និង Glamour Red

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post