header ads

Sponsor

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មិនត្រូវធ្វើវារីអគ្គិសនី នៅតំបន់អារ៉ែង ជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ក្នុងពិ​ធី​សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើង ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «តំបន់អារ៉ែងដាច់ខាត ហើយមិនឲ្យធ្វើទេ ប្រាប់ឲ្យហើយ។ អារ៉ែងគម្រោងឡើយ មានការសិក្សាបង្កើតវារីអគ្គិសនី ប៉ុន្តែយើងអត់ឲ្យធ្វើទេ ខ្ញុំមិនព្រមទេ ដោយសារនៅទីនោះ គឺជាតំបន់សម្រាប់ផ្នែកអេកូទេសចរណ៍ ហើយត្រូវការពារធនធានធម្មជាតិនៅតំបន់នោះ»

សម្តេបញ្ជាក់ថា «ខ្ញុំហើយជាអ្នកប្រកាសចេញឲ្យសិក្សានៅតំបន់នោះ ប៉ុន្តែសិក្សាអ្វី សិក្សាចុះ តែមិនឲ្យធ្វើនោះទេ។ ឥឡូវយើងកំពុងធ្វើហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ដើម្បីបម្រើការអភិវឌ្ឍនៅតំបន់នោះទៅជាតំបន់អេកូនទេសចរណ៍»

ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីអ្នកវិភាគមួយ បានលើកឡើងថា ពីករណីដាច់ភ្លើងនៅក្នុងប្រទេសកម្ពុជានេះ ដោយសាររាជរដ្ឋាភិបាលយកលេស ដើម្បីបង្កើតតំបន់វារីអគ្គិសនីបន្ថែម។ យ៉ាងណាក្តី សម្តេចប្រតិកម្មខ្លាំងចំពោះ​អ្នកវិភាគនោះថា វិភាគមិនត្រូវ និងមិន​សមហេតុផលនោះទេ។ សម្តេច ក៏បានព្រមានផ្តាច់ភ្លើងនៅផ្ទះអ្នកវិភាគនោះ កុំឲ្យប្រើប្រាស់ថែមទៀត។

សម្តេចថា «អីញ្ចឹងអាអ្នកវិភាគល្មមយល់ហើយ បើវិភាគត្រូវទទួលយក តែបើវិភាគខុសហួ​សហេតុពេក រហូតដល់ថា ផ្តាច់ភ្លើងធ្វើឲ្យប្រជាពលរដ្ឋលំបាក ប្រជាពលរដ្ឋជេរ ហើយយកលេខថា រដ្ឋាភិបាលធ្វើឲ្យដាច់ ដើម្បីយកលេសធ្វើវារីអគ្គិសនីថែមទៀត»

សម្តេច បានបន្ថែមថា ប្រសិនបើអ្នកវិភាគនៅក្នុងស្រុកត្រូវតែផ្តាច់ភ្លើងកុំឲ្យប្រើប្រាស់តែម្តងដោយសារតែវិភាគខុស ហើយការផ្តាច់នេះ ជាការល្អហើយដែលមិនប្តឹងនោះ។ ការនិយាយ គឺជាសិទ្ធិបញ្ចេញមតិ ប៉ុន្តែគេយកមានសិទ្ធិក្នុងការតបត និងពន្យល់ តែមិនពន្យល់អ្នកវិភាគនឹងទេ គឺពន្យល់ប្រជាពលរដ្ឋល្អជាង។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនទាន់បានប្រើប្រាស់សំដីដូចប្រធានាធិបតីហ្វីលីពីននោះទេ ដោយលោកប្រធានាធិបតីជេរមិនរើសមុខនោះទេ។

សម្តេចបញ្ជាក់ «ខ្ញុំមិនទាន់ប្រើសំដីដូចជាប្រធានាធិបតីហ្វីលីពីននោះទេ ។ ហើយគាត់ជេរអាណាក៏គាត់ជេរដែរ ! អគ្គលេខាធិការរង និងអគ្គលេខាធិការអង្គការសហប្រជាតិ គាត់ជេរកូនមីសំផឹងទាំងអស់។ ខ្ញុំអត់ជេរដល់ថ្នាក់ប៉ុណ្ណឹងទេ តែខ្ញុំគ្រាន់តែប្រើភាសាមួយចំនួនជាសាភាក្រៀមតែប៉ុណ្ណោះ»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post