header ads

Sponsor

កំពង់ធំៈ ផ្នែករដ្ឋបាលព្រៃឈើកំ​ពង់ថ្ម នឹងសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្វាយ សហការជាមួយអាវុធហត្ថស្រុកសន្ទុក ធ្វើការចាប់ឃាត់រថយន្តយីឌុបដឹកឈើប្រភេទលេខ២មួយគ្រឿង នៅតាមបណ្តោយផ្លូវជាលេខ០៦ រំលងអធ្រាត្រ​ឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ចំណុចភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សូ រ៉ាត់ នាយសង្កាត់រដ្ឋបាលព្រៃឈើតាំងក្រសាំង បានឱ្យដឹងថា មុនឈានចាប់រថយន្តយីឌុបដឹកដំឡូងពីលើឈើពីក្រោមនេះ លោកទទួលព័ត៌​មានពីបណ្តាញរបស់លោកពីខេត្តព្រះវិហារថា មានរថយន្តម៉ាកហ៊ីយិនដាយ ៥ភ្លៅ ពណ៌ទឹកប៊ិច ស្លាកលេខកំពង់ចាម 3A.2734 ដឹកឈើចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តកំពង់ធំ ហើយដាក់ដំឡូងពីលើ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។

លោក សូ រ៉ាត់ បានបន្តទៀថា ក្រោយព័ត៌​មាន លោករាយការណ៍មកលោក ម៉ុ សុផល ហើយលោក ម៉ុ សុផល បានបញ្ជាកម្លាំងក្រោមឱវាទរបស់លោក ព្រមទាំងសហការជាមួយ​កម្លាំងអាវុធហត្ថស្រុកសន្ទុក បានរាយកម្លាំង ដើម្បីស្ទាក់ចាប់រថយន្តខ្នាតយក្សដឹកឈើ១គ្រឿងនេះលុះដល់ចំណុចភូមិជ័យមង្គល វេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រ ទើបចាប់រថយន្តដឹកឈើ១គ្រឿងនេះបាន រថយន្តដឹកឈើប្រភេទលេខ២ មានក្តា និងឃ្នៀបនេះ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានយកមករក្សារទុក ដើម្បីធ្វើការវាស់វែង តែចំនួនប៉ុន្មានម៉ែតគីបនោះ នៅទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងវាស់វែង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post