header ads

Sponsor

ភ្នំពេញៈ នារីម្នាក់ ក្នុងចំណោមនារី៣នាក់ ខណៈពេលកំពុងជិះកង់បីមួយគ្រឿង ធ្វើដំណើរតាមផ្លូវត្រលប់មកដល់មុខផ្ទះហើយ ស្រាប់តែត្រូវបានក្រុមជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាពឆក់កាបូប តែមិនបានសម្រេច ទើបនាងស្រែក ឆោឡោ "ចោរៗ" ធ្វើឲ្យជនសង្ស័យបន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ដោយមិនបាត់បង់អ្វី ទើបជនរងគ្រោះមិនចង់ចំណាយពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ ទើបនាំគ្នាចុះពីលើកង់បី រួចនាំគ្នាដើរចូលផ្ទះបាត់អស់ទៅ។

ហេតុការណ៍ឆក់កាបូបមិនបានសម្រេចនេះ បានបង្កឲ្យមាការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៧៤ មុខច្រកដឿងហែមមួយកន្លែង ជាប់ (KIWI Mart) (ជិតសូរិយាម៉ល) ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបស្រស់៣នាក់ ជិះម៉ូតូកង់បីមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវ១៧៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនយឺតៗ ដើម្បីអែបស្ដាំទៅឈប់ នៅមុខច្រកចូលផ្ទះរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda ICON (មិនចាំស្លាកលេខ) ឌុបគ្នាមកពីក្រោយ ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ ដែលអង្គុយបែរខ្នងទៅក្រោយ តែមិនបានសម្រេច ធ្វើឲ្យម្ចាស់កាបូបភ្ញាក់ស្រែកឆោឡោ ថា "ចោរៗ" ធ្វើឲ្យជនសង្ស័យបន្ថែមល្បឿនម៉ូតូ បើកលឿនដូចហោះ គេចខ្លួនបាត់ស្រមោលតែម្តង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះមកសួរនាំភិនភាគដែរ និងជួយនាំទៅប៉ុស្តិ៍ដាក់ពាក្យបណ្ដឹងដែរ តែនារីម្ចាស់កាបូបរូបស្រស់ ដិសេធថា មិនចង់ប្ដឹងផ្ដល់អ្វីទេ ព្រោះមិនមានបាត់បង់ទ្រព្យសម្បត្តិអ្វីឡើយ ហើយក៏មិនចង់វែងឆ្ងាយដែរ។

ក្រោយកើតហេតុ នារីរូបស្រស់ទាំង៣នាក់ បានបញ្ជាក់ថា ដោយសារតែពួកគាត់ ពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វី ទើបមិនចង់ចំណាយពេលទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទៀតទេ នាំតែវែងឆ្ងាយ រួចនាំគ្នាចុះពីលើកង់បីហើយដើរចូលផ្ទះបាត់អស់ទៅ។

ជាមួយគ្នានេះដែរ ម្ចាស់កង់បីដែលដឹកនារីបីនាក់ខាងលើ ក៏បានផ្ដាំផ្ញើឲ្យអ្នកធ្វើដំណើរតាមដងផ្លូវដទៃទៀត "មេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើងមានការធ្វេសប្រហែសតែបន្តិត ជនឆ្លៀតឱកាសអាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល"៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post