header ads

Sponsor

ព្រះវិហារៈ គូរសង្សារជនជាតិវៀតណាម កាប់ចាក់សម្លាប់គ្នាក្នុងខារ៉ាអូខេខ្មែរ ឡើងផ្អើលដល់ពេលសមត្ថកិច្ចចាប់ ទើបដឹងថា ផ្តើមចេញពីរឿងខាងប្រុសសុំរួមរក្ស័ តែខាងស្រីថាទេ។ ហេតុការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ នៅវេលាម៉ោង១និង៣០នាទី ត្រង់ចំណុចក្នុងផ្ទះខារ៉ាអូខេ យីហោ ផ្កាយពេជ្រ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុក គូលែន ខេត្តព្រះវិហារ។

យោងតាមការឲ្យដឹងពីខាងសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេចាក់នោះមានឈ្មោះថា ចឹង វ៉ឹង (ហៅពៅ) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានស្រុកកំណើតរស់នៅ ប្រទេសវៀតណាម ចំណែកឯជនបង្កដែលជាសង្សារមានឈ្មោះ គីម ទ្រង់ ងៀ (Kim trong Nghia ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម សញ្ជាតិវៀតណាម ស្រុកកំណើតប្រទេសវៀតណាម មុខរបរ មិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្ន ផ្ទះខារ៉ាអូរខេ យីហោ ផ្កាយពេជ្រ ភូមិ-ឃុំកើតហេតុដូចគ្នា។

សមត្ថកិច្ចក៏បានបន្តឲ្យដឹងទៀតថា តាមមូលហេតុបានឲ្យដឹងថា ជនរងគ្រោះ និងជនបង្ករ ជាសង្សានឹងគ្នា ហើយជនបង្ករតែងតែប្រើអំពើហិង្សា និងគម្រាមសម្លាប់ជនរងគ្រោះជាញឹកញាប់។ មុនពេលកើតហេតុ ៥ថ្ងៃជនបង្ករបានសុំជនរងគ្រោះរួមរ័ក្ស តែជនរងគ្រោះមិនព្រម ព្រោះមិនស្រួលខ្លួន លុះដល់ថ្ងៃកើតហេតុជនរងគ្រោះកំពុង ដេកនៅក្នុងបន្ទប់ ស្រាប់តែជនបង្ករយកកូនកាំបិតមកចាក់ជនរងគ្រោះតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុដើម្បីឃាត់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post