ភ្នំពេញៈ បុរសជាមេឆ្នោតវៀតណាមម្នាក់ ត្រូវស្រីស្នេហ៍ប្តឹងនគរបាលឲ្យឃាត់ខ្លួន ក្រោយបែកធ្លាយរូបអាសអាភាស នៅលើគ្រែ ដែលស្នេហាពួកគេទាំង២នាក់ បានលួចបង្កាត់ភ្លើងស្នេហ៍តាំងតែពីនាងដើមបណ្តឹង ទើបមានអាយុ១៧ឆ្នាំម្ល៉េះ គឺនាងជាអ្នកកត់ឆ្នោតឲ្យបុរសជាគូរស្នេហ៍ លុះក្រោយពេលសាងស្នេហ៍ដ៏ផ្អែមត្រជាក់ជាមួយគ្នារយៈពេល៥ឆ្នាំ និងណាត់ជួបគ្នាឡើងផ្ទះសំណាក់ជាញឹកញាប់ពី៣ទៅ៥ថ្ងៃម្ដង រៀងរាល់សប្ដាហ៍ទៀតផង ភាគច្រើនពួកគេទៅគេនៅផ្ទះសំណាក់យីហោ «សម្បត្តិមាស» នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែន និងផ្ទះសំណាក់ផ្សេងទៀត នៅម្ដុំខាងក្រោយសាលារៀនសន្ធរម៉ុក ខណ្ឌទួលគោកជាដើម។

ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅក្នុងផ្សារត្រពាំងពោធិ៍ហៅផ្សារ យាយផា មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហង្ស សិង្ហ អាយុ៤១ឆ្នាំ ជាមេឆ្នោតវៀតណាម នៅក្នុងផ្សារត្រពាំងពោធិ៍។ ចំណែកស្ត្រីដែលជាគូស្នេហ៍មានអាយុ២៣ឆ្នាំ ជាអ្នកស៊ីឈ្នួលកត់ឆ្នោតឲ្យជនខាងលើដោយផ្ទាល់ ហើយអ្នកទាំង២ បានស្នាក់នៅក្នុងផ្សារត្រពាំងពោធិ៍នេះតែម្ដង។

ស្រ្តីវ័យ២៣ឆ្នាំរូបនេះ បាននិយាយប្រាប់នគរបាលថា នាងនិងបុរសដែលជាមេឆ្នោតម្នាក់នេះ បានមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល៥ឆ្នាំមកហើយ មិនតែប៉ុណ្ណោះ រាល់ពេលរួមរ័កម្ដងៗ បុរសនេះតែងតែប្រើទូរស័ព្ទថតរូបសន្លឹក និងវីដេអូរឃ្លីបទុកជាបន្តបន្ទាប់ ប៉ុន្តែរាល់លើកនាងបានដណ្ដើមយកទូរស័ព្ទមកលុបចោលរហូត ព្រោះខ្លាចបុរសនេះ យករូបទៅបង្ហោះផ្ដេសផ្ដាស។

ប៉ុន្តែរឿងរ៉ាវដែលនាងភ័យខ្លាចកើតមានឡើងទាល់តែបាន គឺនៅពេលរួមរ័កលើកចុងក្រោយ ប្រុសស្នេហ៍បានថតរូបទុកទៀត តែនាងភ្លេចមិនបានលុបរូបចោលទេ ស្រាប់តែបុរសនោះបានយករូបភាពរួមភេទទៅបង្ហោះនៅលើគណនីហ្វកសប៊ុកឈ្មោះ «PoK Heng »ទើបនាងសម្រេចចិត្តប្ដឹងសុំឲ្យនគរបាលចាប់ខ្លួន។

បន្ទាប់ពីនាងប្រើវិធីណាត់ឲ្យបុរសនេះ ទៅជួបនៅក្នុងផ្ទះសំណាក់ «សម្បត្តិមាស»ដោយមិនឲ្យបុរសនេះដឹងខ្លួនមុនឡើយ ចំណែកបុរសនេះនឹកស្មានថាបានឆ្ងាញ់មាត់ទៀតហើយ ក៏បានទៅជួបទាំងចិត្តត្រេកអរ លុះពេលទៅដល់ក៏ត្រូវនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាប់ខ្លួននាំទៅសាកសួរ និងចាត់ការតាមច្បាប់តែម្ដង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor