header ads

Sponsor

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្ត២គ្រឿង ម៉ាកកុងតឺន័រ ពណ៍ស ពាក់ស្លាកលេខព្រះសីហុន ៣A-៥៥៨៥ បុករថយន្តកុងតឺន័រដឹកដែក ម៉ាក HYUNDAI ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ៣C-៤៤៨៨ បណ្ដាលរថយន្តម្ខាងធ្លាក់ចូលទៅព្រៃត្រែង និងម្ខាងទៀតរេចង្កូតប៉ះបង្គោលភ្លេីងបំភ្លឺផ្លូវ និងបណ្ដាលឲ្យមានអ្នករបួសស្រាល២នាក់ ផងដែរ ក្នុងនោះក៏មាន បុរសម្នាក់បេីកម៉ូតូ ទៅបុក រថយន្តដែល ប៉ះបង្គោលភ្លេីងកណ្ដាលផ្លូវនោះ បណ្ដាលរងរបួស ដេីរមិនរួចផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមផ្លូវជាតិលេខ១ ចំណុចជញ្ជីងថ្លឹងរថយន្ត(ព្រែកឯង) ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានអោយដឹងថា គ្រោះថ្នាក់រវាងរថយន្តដឹកកុងតែនឺបុកជាមួយរថយន្តសណ្ដោងកន្ទុយ ម៉ាក HYUNDAI បណ្តាលឲ្យរថយន្តទាំង២គ្រឿងនេះ ខ្ទេចកាប៊ិនដូចគ្នា ។ រថយន្តមួយគ្រឿងបើកពីខេត្តមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ រថយន្តមកពីខេត្តបានអែបខាងឆ្វេងដៃ ដើម្បីចូលស្ថានីយ៍ថ្លឹងរថយន្ត ហើយក៏មានរថយន្តកុងតែនឺមួយគ្រឿងផ្សេងទៀត បើកច្រាស់ទិសគ្នា មកដល់បុកចំពីមុខពេញទំហឹងជាមួយរថយន្តដែលបើកចូលស្ថានីយ៍ថ្លឹង បណ្តាលឲ្យខូចខាតផ្នែកខាងមុខដូចគ្នា តែសំណាងល្អ មិននរណាម្នាករបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះទេ ។

ក្រោយកើតហេតុ ដោយសារមានរថយន្តកុងតៃនឺមួយគ្រឿង បានធ្លាក់ផ្លូវ ទើបសមត្ថកិច្ចមូលដ្ឋាន បានហៅរថយន្តស្ទូច មកស្ទូចរថយន្តដែលបើកចូលស្ថានីយ៍ថ្លឹង ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមក្រោយ ។

លោក ឯក សារ៉េន អធិការរងទទួលចរារណ៍ខណ្ឌច្បារអំពៅ បញ្ជាក់ថាករណីគ្រោះថ្នាក់ខាងលេីនេះ សមត្ថកិច្ចបានទៅដល់កន្លែងកេីតហេតុមិនបានឃេីញអ្នករបួសទេ ហេីយសួរប្រជាពលរដ្ឋថា ក៏មិនមានរថយន្តណាមកដឹកអ្នករបួសដែរ អញ្ចឹងប្រហែលជារបួសតិចតួច ឬក៏គ្មានរបួស អ្នកបេីកបរទាំង២គ្រឿង ជិះម៉ូតូចេញទៅអស់រថយន្ត២គ្រឿង ទាល់តែម៉ោង១០ព្រឹក ទេីបអាចស្ទួចយកចេញមកលេីបាន ចំណែកចរាចរណ៍កកស្ទះបន្តិច តែសមត្ថកិច្ចមូលដ្ឋាននិងនគរបាលសម្រួលនៅកន្លលែងកេីតហេតុរហូតរួចរាល់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post